តំលៃប្រាក់ពាណិជ្ជកម្មវៀតណាម-ចិនគ្រោងនឹងមានកំណើនតួលេខ២ខ្ទង់ក្នុងឆ្នាំ២០១៤

តំលៃប្រាក់ពាណិជ្ជកម្មវៀតណាម-ចិនគ្រោងនឹងមានកំណើនតួលេខ២ខ្ទង់ក្នុងឆ្នាំ២០១៤ - ảnh 1
តំលៃប្រាក់ពាណិជ្ជកម្មវៀតណាម-ចិនគ្រោងនឹងមានកំណើនតួលេខ២ខ្ទង់ក្នុងឆ្នាំ២០១៤ (tuoitre.vn)

        Vovworld-វាយតំលៃអំពីយថាទស្សន៍សហប្រតិបត្តិការពាណិជ្ជកម្មរវាង​វៀត​ណាមនិងចិនក្នុងឆ្នាំ២០១៤ លោក Bui Huy Hoang ទីប្រឹក្សា​ពាណិជ្ជកម្មវៀត​ណាម​​
ប្រចាំ​នៅប៉េកាំងបានចាត់ទុកថា ប្រទេសទាំងពីរបន្តរក្សាកិច្ចសហប្រតិបត្តិ​ការ​
សកម្មនាបច្ចុប្បន្ន។

        តាមលោក Bui Huy Hoang ថា​ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីវៀតណាមចិន​ក្នុងឆ្នាំ២០១៣ទទួលបានជាង៥ម៉ឺនលានដុល្លារអាមេរិក កើនជិត២២%។ ចិនបន្ត​ជាដៃគូរពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនិងជាដៃគូរនាំចេញធំទី៤(បន្ទាប់ពី​
សហភាពអឺរ៉ុប អាមេរិកនិងជប៉ុន)។ លោក Bui Huy Hoang បានចាត់ទុកថា មាន​លទ្ធភាពតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីវៀតណាម-ចិននឹងលើកពីគោលដៅ​៦ម៉ឺន​លានដុល្លារអាមេរិកដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានដាក់ចេញ
សំរាប់ឆ្នាំ២០១៥និងក្នុងឆ្នាំ២០១៤។ លោកបានសង្កត់ធ្ងន់ថា ការពន្លឿនពាណិជ្ជកម្ម​និងវិនិយោគទ្វេភាគីជាសកម្មភាពសំខាន់សំដៅជំរុញផ្លាស់ប្តូរ​ពាណិជ្ជកម្មបង្កើន
វិនិយោគរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ