ថ្ងៃទី ១៧ មករា វៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ជាង ២ ម៉ឺននាក់

(VOVWORLD) - រដ្ឋធានីហាណូយនៅតែកត់ត្រាករណីឆ្លងថ្មីកូវីដ ១៩ ច្រើនបំផុត ដោយមានចំនួនជិត ៣.០០០នាក់។ 

យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីការរាតត្បាតនៃជំងឺកូវីដ-១៩ នៅថ្ងៃទី១៧ ខែ មករា របស់ក្រសួងសុខាភិបាលថា ចាប់ពីម៉ោង ១៦:០០ ថ្ងៃទី ១៦ ខែមករា ដល់ម៉ោង ១៦:០០ ថ្ងៃទី ១៧ ខែមករា លើប្រព័ន្ធជាតិគ្រប់គ្រងករណីជំងឺកូវីដ-១៩ បានកត់ត្រាករណីឆ្លងថ្មីមានចំនួន ១៦.៣៧៨ នាក់ ក្នុងនោះ ករណីនាំចូលចំនួន ៥៣ ត្រូវបានដាក់ដាច់ដោយឡែកភ្លាមៗ ហើយករណីចំនួន ១៦.៣៥២ នាក់ទៀតត្រូវបានកត់ត្រាឆ្លងក្នុងប្រទេសនៅតាមខេត្ត ក្រុងចំនួន ៦២។ រដ្ឋធានីហាណូយនៅតែកត់ត្រាករណីឆ្លងថ្មីកូវីដ ១៩ ច្រើនបំផុត ដោយមានចំនួនជិត ៣.០០០នាក់។ ក្នុងថ្ងៃទី ១៧ មករានេះ អ្នកជំងឺ ចំនួន ២០.១៧២នាក់បានប្រកាសជាសះស្បើយ ហើយអ្នកជំងឺចំនួន ១៧៩ នាក់បានស្លាប់។

ចំនួនវ៉ាក់សាំងត្រូវបានចាក់សរូបគឺ ១៦៨.៩៦០.១១៦ដូស ដែលក្នុងនោះ ការចាក់ដូសទី ២ មានចំនួន ៧២.៤៣៧.៥១៤ (ចំនួនប្រជាជនចាប់ពីអាយុះ ១៨ ឡើងទៅជាង ៩២% បានទទួលការចាក់វ៉ាក់សាំងចំនួន ២ ដូស)។ ការចាក់ដូសទី ២ គឺ ១៧.៩០៤.២៥៥។  ក្រសួងសុខាភិបាលស្នើដល់មូលដ្ឋានបន្តពន្លឿនការចាក់វ៉ាក់សាំងបង្ការនិងពង្រឹងវិធានការតាមដានការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ