ថ្ងៃទី ២ ខែតុលាបានកត់ត្រាចំនួនករណីឆ្លងកូវីដ ១៩ ទាបបំផុតក្នុងរយៈពេលមួយសប្តាហ៍កន្លងមក

(VOVWORLD) - ក្នុងថ្ងៃដដែល មានករណីចំនួន ២៨.៨៥៧ ត្រូវបានប្រកាសឱ្យជាសះស្បើយ ដែលធ្វើឱ្យចំនួនករណីព្យាបាលសះស្បើយសរុបឡើងដល់ ៦៦៤.៩៣៨ ករណី។ 

គិតត្រឹមម៉ោង ១៧ ថ្ងៃទី ១ ខែតុលា ដល់ម៉ោង ១៧ ថ្ងៃទី ២ ខែតុលា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ៥.៤៩០ ករណី  ដែលក្នុងនោះមាន ១៣ ករណីត្រូវបាននាំចូល ពោលគឺមានការថយចុះចំនួន ១.៤៦៤ ករណី បើប្រៀបធៀបនឹងថ្ងៃទី ១ ខែតុលា។ តំបន់ដែលមានចំនួនករណីឆ្លងថយចុះច្រើនបំផុតបើប្រៀបធៀបទៅនឹងថ្ងៃមុនគឺទីក្រុងហូជីមិញ (ធ្លាក់ចុះ ៩៤៧ ករណី) ខេត្ត Binh Duong (ថយចុះ ២៧០ ករណី) ខេត្ត Dong Nai (ថយចុះ ២២៦ ករណី)។ បច្ចុប្បន្នប្រទេសវៀតណាមមានអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៨០៣.២០២ នាក់។

ក្នុងថ្ងៃដដែល មានករណីចំនួន ២៨.៨៥៧ ត្រូវបានប្រកាសឱ្យជាសះស្បើយ ដែលធ្វើឱ្យចំនួនករណីព្យាបាលសះស្បើយសរុបឡើងដល់ ៦៦៤.៩៣៨ ករណី។ នៅក្នុងថ្ងៃនេះបានកត់ត្រាករណីស្លាប់ចំនួន ១៦៤ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ