ថ្ងៃទី២៩ សីហា៖ វៀតណាមមានករណីឆ្លងកូវីដ ១៩ថ្មីចំនួន១២.៦៦៣នាក់នៅខេត្ត ក្រុងចំនួន៣៨
(VOVWORLD) - តំបន់២ដែលមានចំនួនករណីឆ្លងច្រើនជាងគេ នៅតែជាខេត្ត Binh Duong (៥.៤១៤ ករណី) និងទីក្រុងហូជីមិញ (៤.៩៥៧ ករណី)។
ក្រសួងសុខាភិបាលវៀតណាមបានជូនដំណឹងថា គិតចាប់ពីម៉ោង១៨ថ្ងៃទី២៨ដល់ម៉ោង១៨ថ្ងៃទី២៩ ខែសីហា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ក្នុងប្រទេសចំនួន១២.៦៦៣នាក់ រួមមានករណីនាំចូលចំនួន៤៤នាក់និងករណីសហគមន៍ចំនួន១២.៦១៩នាក់។ តំបន់២ដែលមានចំនួនករណីឆ្លងច្រើនជាងគេ នៅតែជាខេត្ត Binh Duong (៥.៤១៤ ករណី) និងទីក្រុងហូជីមិញ (៤.៩៥៧ ករណី)។ ក្នុងរយៈពេល២៤ម៉ោងកន្លងមក មានអ្នកជម្ងឺចំនួន៨៨១៣នាក់ត្រូវបានប្រកាសជាសះស្បើយ ហើយចំនួនករណីស្លាប់មាន ៣៤៤នាក់៕