ថ្ងៃទី៧ជាប់ៗគ្នាហើយដែលវៀតណាមមិនរកឃើញករណីឆ្លង Covid-19 នៅក្នុងសហគមន៍

(VOVWORLD) - នាបច្ចុប្បន្ននេះ វៀតណាមមានអ្នកជម្ងឺ Covid-19 ចំនួន៨៦៨/១០៥៤ នាក់ ត្រូវបានព្យាបាលជាសះស្បើយ ហើយបរិមាណអ្នកស្លាប់មាន៣៥នាក់។

នាវេលាម៉ោង៦ព្រឹកថ្ងៃទី៩ កញ្ញា គណៈកម្មការជាតិដឹកនាំការបង្ការ និងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 បានជូនដំណឹងថាក្នុងរយៈពេល១២ម៉ោង កន្លងទៅ វៀតណាមមិនរកឃើញករណីឆ្លង Covid-19 ថ្មីនោះឡើយ។ នេះ ក៏ជាថ្ងៃទី៧ជាប់ៗគ្នាហើយដែលវៀតណាមមិនមានករណីឆ្លងថ្មីនៅក្នុង សហគមន៍ដែរ។

នាបច្ចុប្បន្ននេះ វៀតណាមមានអ្នកជម្ងឺ Covid-19 ចំនួន៨៦៨/១០៥៤ នាក់ ត្រូវបានព្យាបាលជាសះស្បើយ ហើយបរិមាណអ្នកស្លាប់មាន៣៥ នាក់៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ