ថែទាំជនក្រីក្រ គ្រួសារគោលនយោបាយ និងកម្មករ ពលករ ដែលមាន​ស្ថានភាព​រស់នៅ​លំបាក គឺជាគោលនយោបាយដ៏ធំរបស់បក្ស និងរដ្ឋ

(VOVWORLD) - នារសៀលថ្ងៃដដែល អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានអញ្ជើញគណៈប្រតិភូ ទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជន និងប្រជាជនស្រុក Con Dao ខេត្ត Ba Ria-Vung Tau។
ថែទាំជនក្រីក្រ គ្រួសារគោលនយោបាយ និងកម្មករ ពលករ ដែលមាន​ស្ថានភាព​រស់នៅ​លំបាក គឺជាគោលនយោបាយដ៏ធំរបស់បក្ស និងរដ្ឋ - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha និងគណៈប្រតិភូបានអញ្ជើញទៅទស្សនកិច្ច និងជូនពរបុណ្យតេតនៅខេត្ត Son La (រូបថត៖ VNA)

នារសៀលថ្ងៃទី ១១ មករា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha និងគណៈប្រតិភូបានអញ្ជើញទៅទស្សនកិច្ច និងជូនពរបុណ្យតេតនៅខេត្ត Son La។ អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានអះអាងថា ការថែទាំជនក្រីក្រ គ្រួសារគោលនយោបាយ និងកម្មករ ពលករ ដែលមានស្ថានភាពរស់នៅលំបាក គឺជាគោលនយោបាយដ៏ធំរបស់បក្ស និងរដ្ឋ។ ដូច្នេះហើយខេត្ត Son La ចាំបាច់ត្រូវអនុវត្តន៍យ៉ាងស៊ីជម្រៅការងារជួយឧបត្ថម្ភ ថែទាំជនក្រីក្រ នៅមូលដ្ឋាន អង្កការ កងកម្លាំងប្រដាប់អាវុធ និងសហគ្រាស។ក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានប្រគល់អំណោយបុណ្យតេតចំនួន ៥០ ចំណែកជូនប្រជាពលរដ្ឋដែលមានគុណូបការៈ គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ប្រជាពលរដ្ឋ និងពលករដែលមានស្ថានភាពលំបាកក្នុងខេត្ត។

នារសៀលថ្ងៃដដែល អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានអញ្ជើញគណៈប្រតិភូ ទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជន និងប្រជាជនស្រុក Con Dao ខេត្ត Ba Ria-Vung Tau។

នៅខេត្ត Khanh Hoa លោកឧត្តមសេនីយឯក Nguyen Tan Cuong អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមបានអញ្ជើញបានចុះពិនិត្យនិងជូនពរបុណ្យតេតដល់កម្មាភិបាល យុទ្ធជន និងប្រជាជននៅស្រុកកោះ Truong Sa ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ