ថែទាំបុណ្យតេតដល់កម្មករនិងនិយោជិកដែលមានស្ថានភាពលំបាក

(VOVWORLD) - នាថ្ងៃទី ១៦ ខែមករា សហព័ន្ធពលករខេត្ត Dien Bien បានរៀបចំកម្មវិធី “បុណ្យតេតជួបជុំដោយសុខ ដុម” ជូនចំពោះសមាជិកសម្ព័ន្ធយុវជន កម្មករនិយោជិក លើទូទាំងខេត្ត។ 

នៅឯកម្មវិធីនេះ សហព័ន្ធពលករខេត្ត Dien Bien បានប្រគល់អំណោយចំនួន ២០០ កញ្ចប់ សម្រាប់សមាជិកសម្ព័ន្ធយុវជន កម្មករនិយោជិក ដែលមានស្ថានភាពលំបាក លើទូទាំងខេត្ត។

នារសៀលថ្ងៃដដែល នៅតំបន់ឧស្សាហកម្ម Tan Phu Thanh (នៃស្រុក Chau Thanh A) សហព័ន្ធពលករខេត្ត Hau Giang ក៏បានរៀបចំកម្មវិធី “បុណ្យតេតជួបជុំដោយសុខ ដុម” ដោយជូនអំណោយដល់សមាជិកសម្ព័ន្ធយុវជន កម្មករ និយោជិក ដែលមានស្ថាន ភាពលំបាក ឃ្លាតឆ្ងាយពីក្រុមគ្រួសារ រួមទាំងបើកផ្សារនិទាឃរដូវឆ្នាំ២០២០សម្រាប់កម្មករផងដែរ។
នាយប់ថ្ងៃទី ១៦ ខែមករា គណៈកម្មាធិការខេត្ត Vinh Long ក៏បានរួមសហការជាមួយសហព័ន្ធពលករខេត្ត រៀបចំបុណ្យតេតជួបជុំដោយសុខដុម សម្រាប់កម្មករ និយោជិក ដែលមានស្ថានភាពលំបាក នៅឆ្ងាយពីស្រុកកំណើត ឬគ្មានលទ្ធភាពវិលត្រឡប់មកស្រុកទទួលបុណ្យតេតជាមួយសាច់ញត្តិសណ្តានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ