ថ្នាក់ដឹកនាំកូរ៉េខាងជើងត្រួតពិនិត្យការហ្វឹកហាត់របស់កងទ័ពជើងអាកាសនៃប្រទេសនេះ


ថ្នាក់ដឹកនាំកូរ៉េខាងជើងត្រួតពិនិត្យការហ្វឹកហាត់របស់កងទ័ពជើងអាកាសនៃប្រទេសនេះ - ảnh 1
ថ្នាក់ដឹកនាំកូរ៉េខាងជើងត្រួតពិនិត្យការហ្វឹកហាត់របស់កងទ័ពជើងអាកាសនៃប្រទេសនេះ (Image: VNA)

(VOVworld) – ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជា
 មានិតកូរ៉េ (KCNA) នាថ្ងទី ២១ កុម្ភៈ បានឲ្យដឹងថា៖ ថ្នាក់ដឹកនាំកូរ៉េខាងជើង
លោក Kim Jong Un បានទៅត្រួតពិនិត្យការហ្វឹកហាត់របស់កងទ័ពជើងអាកាស
នៃប្រទេសនេះ។​ KCNA បានឲ្យដឹងថា៖ សកម្មភាពសមយុទ្ធនេះគឺសំដៅបង្កើន
 ការត្រៀមខ្លួនជាស្រេចប្រយុទ្ធការពារព្យុងយ៉ាងចំពោះមុខការវាយប្រហារ។
ក្នុង ព័ត៌មានផ្សេងទៀតនាថ្ងៃដដែលសារព័ត៌មានកូរ៉េខាងជើងបានឲ្យដឹងថា៖
ថ្នាក់ដឹកនាំ លោក Kim Jong Un បានទៅត្រួតពិនិត្យដោយចៃដនរ្យការធ្វើ
សមយុទ្ធជើងអាកាសមួយទៀតប៉ុន្តែមិនជូនដំណឺងពេលវេលាសកម្មភាពនេះ
ប្រព្រឹត្តទៅនៅឡើយ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ