ថ្នាក់ដឹកនាំកូរ៉េខាងត្បូង អាមេរិក និងជប៉ុន បញ្ជាក់សារជាថ្មីពីការសន្យាចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី
(VOVWORLD) - នាថ្ងៃទី ១៨ ខែសីហា មេដឹកនាំកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយស្វាគមន៍ចំពោះសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី ចាប់តាំងពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រដែលបានធ្វើឡើងនៅ Camp David (សហរដ្ឋអាមេរិក) កាលពី១ឆ្នាំមុន ហើយទន្ទឹមនឹងនោះ ប្តេជ្ញាពង្រឹងទំនាក់ទំនងក្នុងវិស័យជាច្រើន។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ក្នុងសន្និសីទសារព័ត៌មាននៅ Camp David រដ្ឋ Maryland (សហរដ្ឋអាមេរិក) ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣។ រូបថត៖ AFP/TTXVN |
នៅក្នុងសេចក្តីថ្លែងការណ៍រួមរំលឹកខួប១ឆ្នាំនៃកិច្ចប្រជុំកំពូលត្រីភាគីនៅ Camp David ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ប្រធានាធិបតីអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីសម្រេចបាននូវគោលដៅរួម សំដៅលើកកម្ពស់សន្តិសុខ និងវិបុលភាពសម្រាប់តំបន់និងពិភពលោក។ សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់លើការសន្យារបស់ប្រទេសទាំងបីក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដ៏ធំបំផុតរបស់ពិភពលោក៕