ថ្នាក់ដឹកនាំគុយបាជូនពរបុណ្យជាតិវៀតណាម

ថ្នាក់ដឹកនាំគុយបាជូនពរបុណ្យជាតិវៀតណាម - ảnh 1
លេខាទី១បក្សកុម្មុយនិស្ត ប្រធានក្រុមប្រឹក្សាជាតិ និង គណៈរដ្ឋមន្ត្រីគុយបា Raul Castro Ruz (រូបថតៈHuffingtonpost.com)

(VOVworld)-នាថ្ងៃទី២កញ្ញា លេខាទី១បក្សកុម្មុយនិស្ត ប្រធានក្រុមប្រឹក្សាជាតិ និង
គណៈរដ្ឋមន្ត្រីគុយបា Raul Castro Ruz បានផ្ញើសេចក្តីជូនពរទៅបក្សកុម្មុយនិស្ត រដ្ឋា
 ភិបាលនិងប្រជាជនវៀតណាម​ក្នុងឱកាសរំលឹកខួបលើកទី៧១ទិវាបុណ្យជាតិវៀត
ណាម។ សារទូរលេខអំណរសាទរជូនដល់អគ្គលេខាបក្សលោក​ Nguyen Phu Trong
 ប្រធានរដ្ឋ លោក Tran Dai Quang និងនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc
 ដែលបានសារព័ត៌មានគុយបាចុះផ្សាយនោះ លោកប្រធាន Raul Castro បានអះអាង
ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់គុយបាក្នុងការបង្កើននិងធ្វើឲ្យស៊ីជម្រៅថែមទៀត
 ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។​ក្នុងឱកាសនេះ
ដែរ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez ក៏បានផ្ញើរសេចក្តីជូនពរទៅឧប
នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ព្រម
ងសង្កត់ធ្ងន់ថា ត្រៀមខ្លួនជាស្រេចខិតខំប្រឹងប្រែងរឹតបន្ទឹងថែមទៀតទំនាក់ទំនង
 មិត្តភាពប្រវត្តិសាស្ត្រវៀតណាម-គុយបា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ