ថ្នាក់ដឹកនាំគុយបាអបអរសាទរចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម

(VOVWORLD) - នៅលើទំព័រផ្ទាល់ខ្លួន ថ្នាក់ដឹកនាំគុយបារូបនេះ បានផ្ញើសេចក្ដីអបអរសាទរចំពោះលោក តូ ឡឹម ព្រមទាំងបានអះអាងថា នឹងបន្តធ្វើឱ្យ ស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រពៃរវាងបក្សទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។ 

កាលពីថ្ងៃទី ៣ សីហា លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Díaz-Canel Bermúdez បានអបអរសាទរ ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ក្នុងឱកាសដែលលោកត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម។ នៅលើទំព័រផ្ទាល់ខ្លួន ថ្នាក់ដឹកនាំគុយបារូបនេះ បានផ្ញើសេចក្ដីអបអរសាទរចំពោះលោក តូ ឡឹម ព្រមទាំងបានអះអាងថា នឹងបន្តធ្វើឱ្យ ស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏ល្អប្រពៃរវាងបក្សទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។ កាសែតអេឡិចត្រូនិចជាផ្លូវការរបស់គុយបាដូចជា Granma ដែលជាទីភ្នាក់ងារបញ្ចេញមតិរបស់បក្សកុម្មុយនីស្តគុយបា គេហទំព័រ ACN និងកាសែត Lensa Latina សុទ្ធតែបានចុះផ្សាយសារអបអរសាទររបស់លោក Miguel Díaz Canel Bermúdez លេខាទីមួយ និងជាប្រធានរដ្ឋគុយបាយ ជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ