ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួបសន្ទនាជាមួយគណៈប្រតិភូគណៈបក្សរុស្ស៊ីឯកភាព
|
ទិដ្ឋភាពនៃជំនួបសន្ទនារវាងថ្នាក់ដឹកនាំទីក្រុងហូជីមិញនិងគណៈប្រតិភូគណៈបក្សរុស្ស៊ីឯកភាព (រូបថត៖Thanh Vu/TTXVN) |
(VOVworld) - នាថ្ងៃទី២២ ធ្នូ លេខារងគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ភាគ
ខាងត្បូងវៀតណាមលោកស្រី Nguyen Thi Thu Ha បានទទួលជួបសន្ទនាជាមួយ
គណៈប្រតិភូគណៈបក្សរុស្ស៊ីឯកភាព (ER) ដឹកនាំដោយលោក Andrey Klimov
សមាជិកក្រុមប្រធានក្រុមប្រឹក្សារួម ER ដែលកំពុងបំពេញទស្សនកិច្ចការងារនៅ
ទីនេះ។លោកស្រី Nguyen Thi Thu Ha បានសង្កត់ធ្ងន់ថាទំនាក់ទំនងដៃគូយុទ្ធ
សាស្ត្រលើគ្រប់វិស័យវៀតណាម-សហព័ន្ធរុស្ស៊ីមានការអភិវឌ្ឍន៍ដ៏ល្អប្រសើរនា
ពេលកន្លងទៅ។ភាគីទាំង២បានផ្លាស់ប្ដូរព័ត៏មានទាក់ទិនដល់ទំនាក់ទំនងសហ
ប្រតិបតិ្តការរវាងប្រទេសទាំង២ រវាងបក្សកុម្មុយនិសវៀតណាមជាមួយគណៈបក្ស
រុស្ស៊ីឯកភាព រវាងទីក្រុងហូជីមិញជាមួយតំបន់នានារបស់រុស្ស៊ី និងពិភាគ្សាអំពី
បញ្ហាអន្តរជាតិនិងនៅតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕