ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន

ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន - ảnh 1
ទិដ្ឋភាពនៃជំនួបសន្ទនារវាងលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក​ Dinh La Thang ជាមួយនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន

(VOVworld) - នាថ្ងៃទី២១ ធ្នូ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក
Dinh La Thang និងប្រធានគណៈកម្មាធិការប្រជាជនទីក្រុងលោក Nguyen Thanh 
Phongបានទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។
នៅជំនួបនេះ លោក Dinh La Thangបានថ្លែងការអបអរសាទរចំពោះរាល់សមិទ្ធិ
ផលលើគ្រប់វិស័ដែលកម្ពុជាទទួលបាននាពេលកន្លងទៅ ព្រមទាំងជូនពរកម្ពុជា
រៀបចំប្រកបដោយជោគជ័យនូវការបោះឆ្នោតថ្នាក់តំបន់និងថ្នាក់ជាតិនាពេលខាង
មុខ។លោក Dinh La Thang អះអាងថា ទីក្រុងហូជីមិញ នឹងខំប្រឹងប្រែងដើម្បីជំរុញ
កិច្ចសហប្រតិបតិ្តការជាមួយតំបន់នានារបស់កម្ពុជា សំដៅនាំមកនូវផលប្រយោជន៍
សំរាប់ប្រជាជននៃប្រទេសទាំងពីរ។
រីឯខ្លួនវិញ សម្ដេចតេជោ ហ៊ុន សែនឲ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះជា
ផ្នែកមួយនៃទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា-វៀត
ណាម។សម្ដេចតេជោ ហ៊ុន សែនក៏បានសំដែងគោលបំណងថា ទីក្រុងហូជីមិញនិង
រាជធានីភ្នំពេញក៏ដូចជាខេត្តក្រុងផ្សេងៗទៀតរបស់កម្ពុជានឹងបើកទូលាយថែម
ទៀតនូវទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច តាមនោះរួមចំណែករឹតបន្តឹង
ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ