ថ្នាក់ដឹកនាំទ្វីបអាហ្វ្រិកសន្យាជំរុញការបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ

ថ្នាក់ដឹកនាំទ្វីបអាហ្វ្រិកសន្យាជំរុញការបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ - ảnh 1
ថ្នាក់ដឹកនាំទ្វីបអាហ្វ្រិកថតរូបនៅសន្និសីទ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៦ វិច្ឆិកា ថ្នាក់ដឹកនាំទ្វីបអាហ្វ្រិកបានសន្យាជំរុញវិធាន
ការ និងគោលនយោបាយសំដៅបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ ដោយចាត់ទុក
នេះ ជាកាតាលីករសំរាប់ដំណើរការផ្លាស់ប្ដូរយ៉ាងស៊ីជំរៅនូវរចនាសម្ព័ន្ធសេដ្ឋកិច្ចនិង
សង្គមកិច្ចនៅទ្វីបអាហ្វ្រិក។ក្នុងសេចក្ដីថ្លែងការណ៍មួយនៅសន្និសីទកំពូលសកម្ម
ភាពទ្វីបអាហ្វ្រិក (AAS) ដើម្បីការលេចឡើងរបស់ទ្វីបទាំងមូល ដែលរៀបចំឡើង
នៅខាងក្រៅសន្និសីទលើកទី២២បណ្ដាភាគីចូលរួមសន្ធិសញ្ញាក្រប ខ័ណ្ឌអ.ស.បស្ដីអំពី
បម្រែបម្រួលអាកាសធាតុ (COP ២២) នៅទីក្រុង Marrakech របស់ម៉ារ៉ុកនោះ ប្រធាន
គណៈប្រតិភូពីប្រទេសអាហ្វ្រិកចំនួន៥០បានឯកភាពថា​ នឹងពង្រឹងការសន្យារបស់
ប្រទេសនិមួយៗសំដៅទប់ទល់នឹងការជះឥទ្ធិពលរបស់បម្រែបម្រួលអាកាសធាតុ
តាមនោះបង្កើនការតភ្ជាប់យុទ្ធសាស្ត្ររវាងប្រទេស នានាហើយរួមគ្នាឈានឡើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ