ថ្នាក់ដឹកនាំនៃតំបន់សេដ្ឋកិច្ចសំខាន់ៗត្រូវការស្វែងរកដំណោះស្រាយសម្រាប់ការតភ្ជាប់ក្នុងតំបន់និងអន្តរតំបន់

(VOVWORLD) - នាព្រឹកថ្ងៃទី១៨ កក្កដា នៅទីក្រុង Da Nang នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ ខ្ពស់នៃខេត្ត ក្រុងនានាក្នុងតំបន់សេដ្ឋកិច្ចសំខាន់ភាគកណ្ដាលនិងតំបន់ Tay Nguyen អំពីការអនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសគឺការបើក ចំណាយទុនវិនិយោគសាធារណៈ។
ថ្នាក់ដឹកនាំនៃតំបន់សេដ្ឋកិច្ចសំខាន់ៗត្រូវការស្វែងរកដំណោះស្រាយសម្រាប់ការតភ្ជាប់ក្នុងតំបន់និងអន្តរតំបន់ - ảnh 1លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញថ្លែងមតិដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VGP) 

ថ្លែងនៅកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា តំបន់ភាគកណ្ដាលមានទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ដែលទាក់ ទាញវិនិយោគិនដោយមានសក្ដានុពលធំៗ ប៉ុន្តែមានគម្រោងការណ៍ជាច្រើន ដែលនៅតែមិនទាន់ត្រូវបានដាក់ឲ្យដំណើរការនៅឡើយ។ ចំពោះមុខ សភាពការណ៍ដែលបណ្ដាខេត្តភាគកណ្ដាលនិងតំបន់ Tay Nguyen មាន កម្រិតបើកចំណាយទុនវិនិយោគយ៉ាងទាបនោះ លោកនាយករដ្ឋមន្រ្តីបាន លើកច្បាស់ថា៖

“រដ្ឋសភាបានប្រគល់សិទ្ធិជូននាយករដ្ឋមន្រ្តីរដ្ឋាភិបាលដើម្បីដោះ ស្រាយបញ្ហាដែលយើងកំពុងប្រឈម។ ហេតុដូច្នេះ តំបន់ភាគកណ្ដាលក៏ ត្រូវតែធ្វើឲ្យបានល្អជាងផងដែរ។ សំណួរបានចោតឡើងគឺ នាយកមន្ទីរ គណៈ អចិន្រ្តៃយ៍ និងគណៈកម្មាធិការនានាធ្វើយ៉ាងម៉េចដើម្បីដោះស្រាយបញ្ហា ជំពាក់ជំពិននេះតែម្ដង”។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើឲ្យអង្គប្រជុំពិភាក្សា អំពីការអភិវឌ្ឍទេសចរណ៍ក្នុងស្រុក បង្កើតឡើងគំរូថ្មីៗ ជំរុញការផ្ទេរប្ដូរឌីជី ថល កែទម្រង់រដ្ឋបាល ជំរុញសេវាកម្មរដ្ឋបាលសាធារណៈតាមអនឡាញ។ ទន្ទឹមនឹងនោះ គឺស្វែងរកដំណោះស្រាយសម្រាប់ការតភ្ជាប់ក្នុងតំបន់ អន្តរ តំបន់ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះ កំពង់ផែ logistics ក្នុង នោះផ្តោតសំខាន់លើការកសាងខ្សែផ្លូវល្បឿនលឿនតាមឆ្នេរសមុទ្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ