ថ្នាក់ដឹកនាំនៃប្រទេសជាច្រើនអញ្ជើញផ្ញើរលិខិតចូលរួមរំលែកទុក្ខជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល ប្រជាជនវៀតណាមនិងក្រុមគ្រួសារអតីតប្រធានរដ្ឋលោក Le Duc Anh

(VOVWORLD) - ដោយទទួលបានព័ត៌មានថា អតីតប្រធានរដ្ឋវៀតណាម នាយឧត្តមសេនីយ៍ Le Duc Anh ទទួលមរណភាព នោះ ថ្នាក់ដឹកនាំប្រទេសកម្ពុជា ម៉ុងហ្គោលី និង នីការ៉ាហ្គ័រ បានអញ្ជើញផ្ញើរលិខិតចូលរួមរំលែកទុក្ខជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល ប្រជាជនវៀតណាម និងក្រុមគ្រួសារអតីតប្រធានរដ្ឋ នាយឧត្តម សេនីយ៍លោក Le Duc Anh។

ប្រធានាធិបតីនីការ៉ាហ្គ័រលោក Daniel Ortega Saavedra អនុប្រធានាធិបតី នីការ៉ាហ្គ័រលោក Rosario Murillo ប្រធានាធិបតីម៉ុងហ្គោលីលោក Khaltmaa Battulga បានផ្ញើរលិខិតរំលែកទុក្ខជូនចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមលោក Nguyen Phu Trong។

        នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើរលិខិតរំលែកទុក្ខជូនចំពោះនាយករដ្ឋមន្រ្តីវៀតណាមលោក  Nguyen Xuan Phuc។

        រដ្ឋមន្រ្តីការបរទេសថៃលោក Don Pramudwinai បានផ្ញើរលិខិតរំលែកទុក្ខ ជូនចំពោះឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh៕

ប្រតិកម្មទៅវិញ

ផ្សេងៗ