ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជាទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់គណៈ កម្មាធិការត្រួតពិនិត្យមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅព្រះរាជាណា ចក្រកម្ពុជា នាថ្ងៃ ទី១០ ខែមករា នៅរាជធានីភ្នំពេញ គណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការត្រួត ពិនិត្យមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Tran Cam Tu លេខា មជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹម បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានកិត្តិយស គណៈបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន អនុប្រធានគណៈបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា សម្ដេច សាយ ឈុំ និងសមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណៈបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាលោកស្រី ម៉ែន សំអន ផងដែរ។
ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជាទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់គណៈ កម្មាធិការត្រួតពិនិត្យមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម - ảnh 1ប្រធានកិត្តិយសគណៈបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន អញ្ជើញទទួលជួបជាមួយលោក Tran Cam Tu លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ VOV)


នៅក្នុងបណ្ដាជំនួបនេះ លោក Tran Cam Tu បានអះអាងថា គោលមាគ៌ាដ៏ឥតងាករេរបស់ វៀតណាមនោះគឺគោរពនិងធ្វើអស់ពីសមត្ថភាពដើម្បីរួមជាមួយកម្ពុជាពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាពមិត្តភាពប្រពៃណី កិច្ចសហប្រតិ បតិ្តការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា ដោយឈរលើមូលដ្ឋាននៃ គោលការណ៍និងទិសដៅធំៗដែលបក្សទាំងពីរ ប្រទេសទាំងពីរបានឯកភាពគ្នា ដើម្បីសុខសន្តិភាព ស្ថិរភាពនិងវិបុលភាពនៃប្រទេសនីមួយៗ។

        ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភានិងរាជរដ្ឋាភិបាលកម្ពុជា ក៏បានអបអរសាទរ ចំពោះសមិទ្ធផលដ៏ធំធេងនិងមានអត្ថន័យប្រវត្តិសាស្ត្រដែលវៀតណាមសម្រេចបានក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី ព្រមទាំងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួប ពិភាក្សាការងាររវាងគណៈប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមនៃបក្សទាំងពីរផងដែរ។ ថ្នាក់ដឹកនាំកម្ពុជាបានអះអាងថា ទំនាក់ទំនងសាមគ្គី ភាពមិត្តភាពប្រពៃណី កិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងវៀត ណាម គឺជាទ្រព្យសម្បត្តិរួមដ៏ថ្លៃថ្លាដែលចាំបាច់ត្រូវថែរក្សានិងបន្តផ្ទេរទៅអោយ ជំនាន់ក្រោយៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ