ថ្នាក់ដឹកនាំបក្ស និងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ១៣៤ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២៤) នាព្រឹកថ្ងៃទី ១៨ ឧសភា នៅទីក្រុងហាណូយ គណៈប្រតិភូដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញដាក់កម្រងផ្កា ចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ និងអុជធូបរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី។
គណៈប្រតិភូថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ (រូបថត៖ VGP/Nhat Bac) |
នៅចំពោះមុខវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ គណៈប្រតិភូបានសម្តែងនូវវអំណរគុណដ៏វិសេសវិសាល និងគោរពរំលឹកគុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជីមិញក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជាតិ។
បន្ទាប់មក គណៈប្រតិភូបានដាក់កម្រងផ្កា និងអុជធូប រំលឹកវិញ្ញាណក្ខន្ធវីរជនដែលបានពលីជីវិត នៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីផងដែរ៕