ថ្នាក់ដឹកនាំបក្ស និងរដ្ឋដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនិងចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ

(VOVWORLD) - អញ្ជើញចូលរួមពិធីមានប្រធានរដ្ឋ លោក តូ ឡឹម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងបណ្តាថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម។

ថ្នាក់ដឹកនាំបក្ស និងរដ្ឋដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនិងចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ - ảnh 1គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានដាក់កម្រងផ្កា និងចូលប្រាំង្គ គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ (រូបថត៖ VOV)

ក្នុងឱកាសរំលឹកខួបលើកទី៧៧ នៃទិវាយុទ្ធជនពិការនិងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៤) នាព្រឹកថ្ងៃទី ២៧ កក្កដា គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនពលី នៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅវិថី Bac Son - ទីក្រុងហាណូយ និងអញ្ជើញទៅប្រាំង្គ គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។

អញ្ជើញចូលរួមពិធីមានប្រធានរដ្ឋ លោក តូ ឡឹម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងបណ្តាថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម។

នាព្រឹកថ្ងៃដដែល (២៧ កក្កដា) គណៈប្រតិភូនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម - ក្រសួងការពារប្រទេស; គណៈកម្មាធិការបក្សនគរបាលមជ្ឈឹម - ក្រសួងនគរបាល; ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច; គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហាណូយ ... ក៏បានមកដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី និងចូលប្រាំង្គគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ