ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភាវៀតណាមជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅតាមមូលដ្ឋាន

(VOVWORLD) - នារសៀលថ្ងៃទី ២០ មិថុនា លោកស្រី Truong Thi Mai ប្រធានគណៈចាត់តាំង មជ្ឈិម រួមជាមួយគណៈប្រតិភូសមាជិករដ្ឋសភាខេត្ត Hoa Binh បានជួបសំណេះ សំណាលជាមួយម្ចាស់ឆ្នោតស្រុក Lac Thuy ជាង ២០០ នាក់ បន្ទាប់ពីសម័យប្រជុំ លើកទី ៣ នៃរដ្ឋសភានីតិកាលទី ១៥។ 

ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភាវៀតណាមជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅតាមមូលដ្ឋាន - ảnh 1 ប្រធានគណៈចាត់តាំងមជ្ឈិម លោកស្រី Truong Thi Mai ថ្លែងមតិនៅក្នុងជំនួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត។ (រូបថត៖ TTXVN)
ថ្លែងមតិនៅទីនេះ លោកស្រី Truong Thi Mai បានផ្លាស់ប្តូរ ស្រាយបំភ្លឺមតិយោបល់របស់ម្ចាស់ឆ្នោតដែលស្ថិតក្រោមសមត្ថកិច្ចខ្លួន ព្រមទាំង ចែករំលែកជាមួយគំនិត បំណងប្រាថ្នារបស់ម្ចាស់ឆ្នោតផងដែរ។ ក្នុងឱកាស នេះ ប្រធានគណៈចាត់តាំងមជ្ឈិម លោកស្រី Truong Thi Mai និងគណៈប្រតិភូ សមាជិករដ្ឋសភាខេត្ត Hoa Binh បានប្រគល់អំណោយចំនួន ៥០ ចំណែកជូនដល់ សិស្សានុសិស្សដែលជួបការលំបាកនៅស្រុក Lac Thuy។
នាថ្ងៃដដែល ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia និងគណៈប្រតិភូសមាជិករដ្ឋសភាខេត្ត Tay Ninh បានជួបសំណេះ សំណាលជាមួយម្ចាស់ឆ្នោតដែលតំណាងឲ្យស្ថាប័ន មន្ទីរ អង្គការជនជាតិ សាសនា និងកងកម្លាំងប្រដាប់អាវុធរបស់ខេត្ត។ ទទួលយកមតិយោបល់ពីម្ចាស់ឆ្នោត លេខា មជ្ឈិមបក្ស ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានជូនដំណឹងបន្ថែមអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩លើ ទូទាំងប្រទេស។ លោកចាត់ទុកថា បញ្ហានានាដែលលើកឡើងដោយម្ចាស់ឆ្នោត សុទ្ធតែឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនិងចំបញ្ហាដែលបានលើកឡើងដោយរដ្ឋសភា ហើយរដ្ឋសភាកំពុងបន្តតាមដាន និងឃ្លាំមើលដំណើរការអនុវត្ត។
ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភាវៀតណាមជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅតាមមូលដ្ឋាន - ảnh 2អនុប្រធានរដ្ឋសភាវៀតណាមលោក Tran Quang Phuong ប្រគល់អំណោយជូនបណ្ដាស្ថាប័ន អង្គភាពនៅស្រុកកោះ Ly Son។ (រូបថត៖ VOV)
ថ្ងៃទី២០មិថុនានេះដែរ អនុប្រធានរដ្ឋសភាវៀតណាមលោក Tran Quang Phuong បានជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុកកោះ Ly Son ខេត្ត Quang Ngai។ លោកអនុប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះទិសដៅអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់ស្រុក Ly Son។ ក្នុងនោះ លោកបានក្រើនរំលឹកដល់មូលដ្ឋានឲ្យគួរតែ ពង្រីកប្រៀបខ្លាំងរបស់ខ្លួនដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ជួយឧបត្ថម្ភនិងចលនាអ្នក នេសាទបន្តប្រកបរបរនេសាទ ពង្រីកវារីវប្បកម្ម។ អនុប្រធានរដ្ឋសភាវៀតណាម លោក Tran Quang Phuong បានចាត់ទុកថា ស្រុក Ly Son គប្បីយកចិត្តទុកដាក់ បណ្តាក់ទុន ពង្រីកប្រៀបខ្លាំង និងសក្ដានុពលក្នុងការអភិវឌ្ឍន៍ទេសចរណ៍ នាំឲ្យ Ly Son ក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ