ថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ទលោកប្រធានហូជីមិញនិងវីរៈយុទ្ធជនពលី

ថ្នាក់ដឹកនាំបក្ស រដ្ឋអញ្ជើញទៅគោរពវិញ្ញាណក្ខ័ន្ទលោកប្រធានហូជីមិញនិងវីរៈយុទ្ធជនពលី - ảnh 1

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០បដិវត្តន៍ខែសីហានិងទិវា
បុណ្យជាតិទី២កញ្ញា នាព្រឹកថ្ងៃទី១ កញ្ញា គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈឹម
បក្សកុម្មុយនីស្តវៀតណាម ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិ ការមជ្ឈឹម
រណសិរ្សមាតុភូមិវៀតណាមបានអញ្ជើញចូលប្រាង្គតម្កល់សពគោរព វិញ្ញាណក្ខ័ន្ទ
លោកប្រធានហូជីមិញ និងទៅរំលឹកវិញ្ញាណក្ខ័ន្ទវីរៈយុទ្ធជនពលីនៅ វិមានអនុស្សា
វរីយ៍វីរៈយុទ្ធជនពលី។ចូលរួមពិធីនេះមានវត្តមានអគ្គលេខាបក្សកុម្មុយនីស្តវៀត
ណាមលោក Nguyen Phu Trong ប្រធានរដ្ឋលោក Truong Tan Sang នាយករដ្ឋមន្រ្តី
លោក Nguyen Tan Dung ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិលោក
Nguyen Thien Nhan ព្រមទាំងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមតាមដំណាក់
កាលនានា ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ