ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមទទួលជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក

(VOVworld)-នារសៀលថ្ងៃទី១មិថុនា នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្ស កុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ គណៈប្រតិភូក្រសួងការពារជាតិអាមេរិក ដឹកនាំដោយលោករដ្ឋមន្ត្រី Ashton Carter ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ លោក Nguyen Phu Trong បានអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋ វៀតណាម
គឺយកចិត្តទុកដាក់ពង្រីកទំនាក់ទំនងរវាងវៀតណាមជាមួយអាមេរិក។ លោកក៏
បានទទួលស្គាល់រាល់កិច្ចសហប្រតិបត្តិការរបស់រដ្ឋអំណាច រដ្ឋសភា អង្គការ និងបុគ្គលមួយចំនួនរបស់អាមេរិកក្នុងការចូលរួមដោះស្រាយផលវិបាក នៃសង្គ្រាម ព្រមទាំងគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រសួងការពារជាតិ អាមេរិក ជាមួយក្រសួងការពារប្រទេសវៀតណាមក្នុងការរាវរកគ្រាប់បែកនិងម៉ីន។​

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមទទួលជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក - ảnh 1
អគ្គលេខាបក្ស​Nguyen Phu Trong ទទួលជួបលោក Ashton Carter
(រូបថតៈ TTXVN)

        រីឯខ្លួនវិញ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ashton Carter បានអះអាង
ថា អាមេរិកយកចិត្តទុកដាក់នឹងមានបំណងសហប្រតិបត្តិការឲ្យស្អិតរមួតលើ គ្រប់វិស័យជាមួយវៀតណាម។ លោកក៏បានសម្តែងភាពនូវចាំបាច់នៃការផ្លាស់ប្តូរ គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ ក្នុងនោះសង្កត់ធ្ងន់ទៅលើសារៈសំខាន់ និងអត្ថន័យប្រវត្តិសាស្ត្រនៃដំណើរទស្សនកិច្ចអាមេរិករបស់លោក Nguyen Phu
Trong នាពេលខាងមុខផងដែរ។

        ក្នុងថ្ងៃដដែល នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Truong Tan
Sang បានអញ្ជើញទទួលជួបសន្ទនាជាមួយលោក Ashton Carter ។ នៅទីនេះ
លោក Truong Tan Sang បានអះអាងថា សេចក្តីថ្លែងការណ៍ស្តីពីទស្សនវិស័យ
រួម ដែលទើបនឹងបានក្រសួងការពារជាតិនៃប្រទេសទាំងពីរចុះហត្ថលេខានោះ
ជាមូលដ្ឋាន សំខាន់ ហើយជាបុព្វបទសម្រាប់សកម្មភាពសហប្រតិបត្តិការនានា
នាពេលខាងមុខ។

        ស្តីអំពីបញ្ហាសមុទ្រខាងកើត ប្រធានរដ្ឋវៀតណាមបានសង្កត់ធ្ងន់ថា រាល់ ជំលោះលើសមុទ្រខាងកើតគប្បីដោះស្រាយដោយសន្តិវិធី ឈរលើមូលដ្ឋាន
គោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២
អនុវត្ត DOC ដោយត្រឹមត្រូវ និងឈានទៅចុះហត្ថលេខាលើ COC យ៉ាង ឆាប់បំផុតនាពេលខាងមុខ។

        នៅទីនេះ លោក Ashton Carter បានឲ្យដឹងថា អាមេរិកនិងវៀតណាម មានទស្សនប្រហាក់ប្រហែលទាក់ទិនដល់សន្តិភាព សន្តិសុខ សុវត្ថិភាពនាវា ចរណ៍លើសមុទ្រខាងកើត និងមានបំណងថា ប្រទេសទាំងពីរនឹងបន្តសហ
ប្រតិ បត្តិការស្អិតរមួតចំពោះបញ្ហានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ