ថ្នាក់ដឹកនាំបណ្តាប្រទេសនិងគណបក្សនយោបាយ អបអរសាទរអគ្គលេខាបក្សលោក Nguyen Phu Trong ក្នុងឱកាសឆ្នាំថ្មី ២០២៤ និងបុណ្យតេតប្រពៃណីរបស់វៀតណាម
(VOVWORLD) - ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំ២០២៤ និងបុណ្យតេតប្រពៃណីរបស់វៀតណាម ថ្នាក់ដឹកនាំបណ្តាប្រទេស គណបក្សនយោបាយ និងអង្គការអន្តរជាតិបានផ្ញើរលិខិតអបអរសាទរដល់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។
ក្នុងលិខិតអបអរសាទរជូនអគ្គលេខាបក្ស លោក Nguyen Phu Trong រួមជាមួយថ្នាក់ដឹកនាំនិងប្រជាជនវៀតណាម អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានអះអាងពីមោទនភាពដោយឃើញថា ទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឡាវ - វៀតណាម បន្តត្រូវបានថែរក្សានិងពូនជ្រុំ ហើយអភិវឌ្ឍកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Thongloun Sisoulith ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដោយមានលោក Nguyen Phu Trong ជាអគ្គលេខា ប្រជាជនវៀតណាមនឹងបន្តទទួលបានសមិទ្ធិផលថ្មីថ្មោង និងធំធេងកាន់តែច្រើន។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ។ រូបថត៖ vov.vn |
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំពិភពលោកជាច្រើនដូចជា៖ ប្រធានរដ្ឋគុយបា លោក Miguel Diaz Canel; ប្រធានគណៈកម្មាធិការកិច្ចការរដ្ឋនៃស.ប.ប.កូរ៉េ លោក Kim Jong-un; ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin; ប្រធានាធិបតីអាមេរិក លោក Joe Biden; ប្រធានាធិបតីសឹង្ហបុរី លោក Tharman Shanmugaratnam; ព្រះមហាក្សត្រប្រ៊ុយណេ Haji Hassanal Bolkiah; នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio; ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol; ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Kim Jin Poyo; ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko... រួមជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយ អង្គការអន្តរជាតិ និងអង្គទូតជាច្រើននៅវៀតណាម ក៏បានផ្ញើរលិសិតអប់អរសាទរឆ្នាំថ្មីដល់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ផងដែរ៕