ថ្នាក់ដឹកនាំបណ្តាប្រទេសបន្តផ្ញើសារលិខិតនិងសារទូរលេខអំណរសាទរខួបលើកទី៧៣បុណ្យឯករាជ្យជាតិវៀតណាម
(VOVWORLD) - ក្នុងឱកាសអបអរសាទរខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិនៃប្រទេសវៀតណាម (2/9/1945-2/9/2018) ថ្នាក់ដឹកនាំប្រទេសម៉ាឡេស៊ី សាធារណរដ្ឋ Bolivariana de Venezuala សាធារណរដ្ឋឈីលី សាធារណរដ្ឋអាមេនី សាធារណរដ្ឋ Azerbaijan សាធារណរដ្ឋប៉ូឡូញ សាធារណរដ្ឋអេស្តូនី ហុងគ្រី បានផ្ញើសារលិខិតនិងសារទូរលេខអំណរសាទរជូនចំពោះក្សនិងរដ្ឋាភិបាលវៀតណាម។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir Bin Mohamad បានផ្ញើសារលិខិតអបអរសាទរជូនដល់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc។ នៅក្នុងសារលិខិតនេះ នា យករដ្ឋមន្ត្រីម៉ាឡេស៊ីបានសង្កត់ធ្ងន់ថា វៀតណាមគឺជាដៃយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចជិតស្និទ្ធបំផុតរបស់ម៉ាឡេស៊ី។ នាយករដ្ឋមន្ត្រី លោក Mahathir Bin Mohamad បានអះអាងថាម៉ាឡេស៊ីនឹងរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមទាំងក្នុងក្រប ខ័ណ្ឌទ្វេភាគីនិងពហុភាគីផង។
ប្រធានាធិបតីនៃសាធារណរដ្ឋ Bolivariana de Venezuela លោក Nicolas Maduro Moros បានផ្ញើសារទូរលេខអបអរសាទរដល់លោកប្រធានរដ្ឋ លោក Tran Dai Quang ។ ក្នុងសារទូរលេខ លោកប្រធានាធិបតី Nicolas Maduro Moros បានអះអាងនូវការខិតខំប្រឹងប្រែងរបស់វេណេហ្ស៊ុយអេឡាក្នុងការជម្រុញទំនាក់ទំនងដ៏អស្ចារ្យរវាងវៀត ណាមនិងវេណេហ្ស៊ុយអេឡាឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ៕