ថ្នាក់ដឹកនាំបណ្តាប្រទេសផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់អគ្គលេខាបក្សលោក ង្វៀន ភូ ជុង

(VOVWORLD) - ទទួលដំណឹងចំពោះមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង ថ្នាក់ដឹកនាំប្រទេស ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូ អង្គការអន្តរជាតិនានា និងសហគមន៍ជនវៀតណាមនៅក្រៅប្រទេសបានផ្ញើអ៊ីមែល/សំបុត្រ/សាររំលែកទុក្ខជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋ លោក តូ ឡឹម នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញ ប្រជាជនវៀតណាម និងក្រុមគ្រួសាររបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ផងដែរ។

ក្នុងសារនោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម   បានសង្កត់ធ្ងន់ថា ការរំពឹងទុករបស់លោកអគ្គលេខាបក្ស ចំពោះទំនាក់ទំនង វៀតណាម-ម៉ាឡេស៊ីនឹងបន្តត្រូវបានកត់សម្គាល់; កេរដំណែលរបស់លោកអគ្គលេខាបក្សនឹងបន្តបំផុសគំនិតសម្រាប់មនុស្សជំនាន់ក្រោយ នៅវៀត ណាម និងទូទាំងតំបន់អាស៊ីអាគ្នេយ៍។

ថ្នាក់ដឹកនាំបណ្តាប្រទេសផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់អគ្គលេខាបក្សលោក ង្វៀន ភូ ជុង - ảnh 1អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង (១៩៤៤-២០២៤) (រូបថត៖ plo.vn)

ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា លោក Min Aung Hlaing បានចាត់ទុកថា ការដឹកនាំ និងការលះបង់របស់លោកអគ្គលេខាបក្សចំពោះប្រទេសជាតិ បានបន្សល់ទុកនូវសញ្ញាសំគាល់ដែលមិនអាចបំភ្លេចបាននៅក្នុងប្រវត្តិសាស្ត្រដ៏មហិមាររបស់វៀតណាម។

សម្តែងការកោតសរសើរ ការគោរព និងការសោកស្តាយចំពោះលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង សហគមន៍ជនវៀតណាមនៅក្រៅប្រទេស និងសមាគមជនវៀតណាមនៅឡាវ កម្ពុជា ម៉ាឡេស៊ី សិង្ហបុរី ថៃ អាល្លឺម៉ង់ ម៉ាកាវ (ចិន) ... បានសម្តែងនូវអារម្មណ៍ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអាជីព គុណបំណាច់ និងការរួមចំណែករបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ក្នុងបុព្វហេតុកសាង អភិវឌ្ឍន៍ និងការពារប្រទេស។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិកនៅថ្ងៃទី ២២ ខែកក្កដា រដ្ឋមន្ត្រីការបរទេសលោក Antony Blinken នឹងមកប្រទេស វៀតណាមដើម្បីចូលរួមពិធីបុណ្យសពរបស់អគ្គលេខាបក្ស លោក ង្វៀន ភូ ជុង ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ