ថ្នាក់ដឹកនាំបារាំងនិងអាមេរិកពិភាក្សាមុននឹងកិច្ចប្រជុំកំពូលទាំង ៤ ភាគីស្តីពីស៊ីរី

(VOVWORLD) - នាថ្ងៃទី ២៥ ខែតុលា ប្រធានាធិបតីបារាំង លោក   Emmanuel Macron និងសមភាគីអាមេរិកលោក Donald Trump បានពិភក្សាការងារតាមទូរស័ព្ទស្តីពីស្ថានភាពនៅស៊ីរី មុននឹងកិច្ចប្រជុំកំពូលទាំង ៤ ភាគី រួមមានអាល្លឺម៉ង់ បារាំង រុស្ស៊ីនិងទួរគី។
ថ្នាក់ដឹកនាំបារាំងនិងអាមេរិកពិភាក្សាមុននឹងកិច្ចប្រជុំកំពូលទាំង ៤ ភាគីស្តីពីស៊ីរី - ảnh 1 ប្រធានាធិបតីបារាំង លោក   Emmanuel Macron និងសមភាគីអាមេរិកលោក Donald Trump (រូបថត៖ AP)

វិមាន Elysee បានឲ្យដឹងថា នៅក្នុងការពិភក្សាខាងលើនេះ ប្រធានាធិបតីបារាំងបានជូនដំណឹងទៅកាន់ប្រធានាធិបតីអាមេរិកអំពីគោលបំណងនៃកិច្ចប្រជុំនេះ គឺ សំដៅបញ្ជាក់នូវយន្តការឈប់បាញ់ នៅខេត្ត Idlib និងធ្វើឱ្យស៊ីជម្រៅថែមទៀត នូវកិច្ចពិភាក្សាការងារអំពីដំណើការនយោបាយ ក្នុងការដោះស្រាយវិបត្តិស៊ីរី។ ភាគីទាំងពីរបានអះអាងថា រួមគ្នាចែករំលែករាល់គោលដៅសន្តិសុខមនុស្សធម៌និងនយោ បាយនៅស៊ីរី។

លើសពីនេះទៀត តាមសេចក្ដីជូនដំណឹងរបស់ខុទ្ធកាល័យប្រធានាធិបតីបារាំងបានលើកច្បាស់ថា ប៉ារីសមានក្ដីសង្ឈឹមថា ការរក្សាបទឈប់បាញ់គ្នានៅ Idlib នឹងបើកផ្លូវសម្រាប់សកម្មភាពផ្តល់ជំនួយមនុស្សធម៌នៅតំបន់នេះ ហើយភាគីទាក់ទិននានាអាចឯកភាពគ្នាក្នុងពេលឆាប់ៗ ដើម្បីបង្កើតគណកម្មការរដ្ឋធម្មនុញ្ញរួម ដែលមានតំណាង Damacus ក្រុមបះបោរ និងតំណាងឯករាជ្យដទៃទៀតដើម្បីរៀបចំសម័យប្រជុំលើកដំបូងនាចុងឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ