ថ្នាក់ដឹកនាំរដ្ឋាភិបាល រដ្ឋសភាវៀតណាមអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅទីក្រុងហាណូយ

ថ្នាក់ដឹកនាំរដ្ឋាភិបាល រដ្ឋសភាវៀតណាមអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅទីក្រុងហាណូយ - ảnh 1

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥ទិវាបង្កើតរណសិរ្សប្រជា
ជាតិឯកភាពវៀតណាម (ថ្ងៃទី១៨ វិច្ឆិកា) នាថ្ងៃទី១៦ វិច្ឆិកា ឧបនាយករដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Xuan Phuc និងអនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu
 Luu បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជាតិទាំងមូល ជាមួយប្រជាជននៅ
សង្កាត់ Dien Bien ខ័ណ្ឌ Ba Dinh រដ្ឋធានីហាណូយ។ក្រោយពីរយៈពេល២០ឆ្នាំអនុ
វត្តន៍ចលនា “ប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពរស់ នៅវប្បធម៌នៅទីប្រជុំ
ជន” គុណភាពជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតី របស់ប្រជាជនត្រូវបាន
លើកកំពស់គួរឲ្យកត់សំគាល់ សន្តិសុខសណ្ដាប់ធ្នាប់ត្រូវ បានរក្សារឹងមាំ។សំណេះ
សំណាលជាមួយប្រជាជន លោក Nguyen Xuan Phuc បានអះអាងថា ក្នុងបុព្វហេតុ
តស៊ូរំដោះប្រជាជាតិក៏ដូចជាកសាងនិងអភិវឌ្ឍន៍ ប្រទេសជាតិ រណសិរ្សជានិច្ច
កាលដើតួនាទីដ៏សំខាន់ សាមគ្គីប្រជាជនអនុវត្តន៍ គោលមាគ៌ា គោលការណ៍របស់
បក្ស គោលនយោបាយច្បាប់របស់រដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ