ថ្នាក់ដឹកនាំរបស់ជប៉ុននិងសឹង្ហបុរីជួបចរចារអំពីការបង្កើនទំនាក់ទំនងទ្វេភាគី


ថ្នាក់ដឹកនាំរបស់ជប៉ុននិងសឹង្ហបុរីជួបចរចារអំពីការបង្កើនទំនាក់ទំនងទ្វេភាគី - ảnh 1
ថ្នាក់ដឹកនាំរបស់ជប៉ុននិងសឹង្ហបុរីជួបចរចារអំពីការបង្កើនទំនាក់ទំនងទ្វេភាគី (VNA)

(VOVworld) – ក្នុងដំណើរទស្សនកិច្ចនៅជប៉ុន នាយប់ថ្ងៃទី ២៨ កញ្ញា
នាយករដ្ឋមន្ត្រីសង្ហបុរី លោក Lee Hsien Loong​ បានដំណើរការចរចារ
ជាមួយ សមភាគីជប៉ុន លោក Shinzo Abe ។ ក្នុងជំនួបចរចារនេះ លោក
Lee Hsien Loong​  បានតាងនាមឪពុករបស់លោកគឺអតីតនាយករដ្ឋមន្ត្រី
សឹង្ហបុរី លោក Lee Kuan Yew ទទួលគ្រឿងឥស្សរិយយសព្រះអាទិត្យរះដែល
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានប្រគល់ជូន។ ក្នុងការចរចារ
លើកនេះ ថ្នាក់ដឹកនាំទាំងពីររូបបានបញ្ជាក់ថាជប៉ុននិងសឹង្ហបុរីនឹងសហ
ការយ៉ាងជិតស្និតក្នុងការបង្កើនបទដាក់ទណ្ឌកម្មចំពោះប្រទេសកូរ៉េខាង
ជើងបន្ទាប់ពីព្យុងយ៉ាងដំណើរការបាញ់កាំជ្រួចនិងការសាកល្បងនុយក្លេ
អ៊ែរជាបន្តបន្ទាប់មក។ លោក​ Shinzo Abe ក៏បានស្នើរឲ្យសឹង្ហបុរីប្រើប្រាស់
បច្ចេកវិទ្យាផ្លូវដែក Shinkansen របស់ជប៉ុនក្នុងគំរោងការណ៍កសាងផ្លូវ
ដែកហាយវ៉ៃដែលតភ្ជាប់សឹង្ហបុរីជាមួយរដ្ឋធានី Kuala Lumpur របស់ម៉ាឡេស៊ី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ