ថ្នាក់ដឹកនាំរបស់ប្រទេសជាច្រើនលើពិភពលោកបានផ្ញើសារលិខិតអបអរសាទរបុណ្យឯករាជ្យជាតិវៀតណាម

(VOVWORLD) -  ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទិ៧២ទិវាបុណ្យឯករាជ្យជាតិសា ធា រណៈរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ខែកញ្ញាឆ្នាំ១៩៤៥-ថ្ងៃទី២ខែកញ្ញាឆ្នាំ២០១៧) ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសបានផ្ញើសារលិខិតជូនពរចំពោះថ្នាក់ដឹកនាំបក្សរដ្ឋ  រដ្ឋាភិបាល  និងរដ្ឋសភាវៀតណាម។
ថ្នាក់ដឹកនាំរបស់ប្រទេសជាច្រើនលើពិភពលោកបានផ្ញើសារលិខិតអបអរសាទរបុណ្យឯករាជ្យជាតិវៀតណាម - ảnh 1

ថ្នាក់ដឹកនាំរបស់ប្រទេសជាច្រើនលើពិភពលោកបានផ្ញើសារលិខិតអបអរសាទរបុណ្យឯករាជ្យជាតិវៀតណាម

        ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទិ៧២ទិវាបុណ្យឯករាជ្យជាតិសាធារណៈរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ខែកញ្ញាឆ្នាំ១៩៤៥-ថ្ងៃទី២ខែកញ្ញាឆ្នាំ២០១៧) ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសបានផ្ញើសារលិខិតជូនពរចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាវៀតណាម។

        គណៈកម្មាធិការអចិន្ត្រៃយ៍កណ្ដាលគណបក្សប្រជាជនកម្ពុជា(CPP) ប្រមុខរដ្ឋស្តីទីកម្ពុជា សម្ដេចសាយឈុំ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោហ៊ុនសែន ប្រធានរដ្ឋសភាសម្ដេចហេងសំរិន និងប្រធានព្រឹទ្ធសភាស្តីទី ណៃបេណា បានផ្ញើសារលិខិតអបអរសាទរ។ ក្នុងសារលិខិតនេះ  គណៈកម្មាធិការអចិន្ត្រៃយ៍កណ្ដាលគណបក្សប្រជាជន កម្ពុជា(CPP)និងថ្នាក់ដឹកនាំកម្ពុជាបានជឿជាក់ថា៖ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ត វៀតណាម  វៀតណាមនឹងទទួលបានផ្លែផ្កាជាច្រើនថែមទៀត ក្នុងការអនុវត្តសម្រេចទិសដៅ និងសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្ស លើកទី១២បានដាក់ចេញ។

        ក៏ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសចិន ឡាវ គុយបា រុស្ស៊ី ជប៉ុន និងម៉ាឡេស៊ីក៏បានផ្ញើសារលិខិតជូនពរចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ