ថ្នាក់ដឹកនាំរុស្ស៊ីនិងទួរគីចរចាតាមទូរស័ព្ទអំពីបញ្ហាស៊ីរី

(VOVWORLD) - នាថ្ងៃទី ១២ មេសា វិមាន Kremlin បានឲ្យដឹងថា៖ ក្នុងការចរចាតាមទូរស័ព្ទ នាថ្ងៃដដែល ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីទួរគី លោក Recep Tayyip Erdogan បានសម្តែងការព្រួយបារម្ភអំពីបំរ៉ែបំរួលនៅក្នុងនិងជុំវិញ ស្ថានភាពនៅស៊ីរី។ 
ថ្នាក់ដឹកនាំរុស្ស៊ីនិងទួរគីចរចាតាមទូរស័ព្ទអំពីបញ្ហាស៊ីរី  - ảnh 1 ថ្នាក់ដឹកនាំរុស្ស៊ីនិងទួរគីចរចាតាមទូរស័ព្ទអំពីបញ្ហាស៊ីរី 

នាថ្ងៃទី ១២ មេសា វិមាន Kremlin បានឲ្យដឹងថា៖ ក្នុងការចរចាតាមទូរស័ព្ទ នាថ្ងៃដដែល ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីទួរគី លោក Recep Tayyip Erdogan បានសម្តែងការព្រួយបារម្ភអំពីបំរ៉ែបំរួលនៅក្នុងនិងជុំវិញ ស្ថានភាពនៅស៊ីរី។ ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃ លក្ខ័ណចាំបាច់ដើម្បីគណៈបេសកកម្មនៃអង្គការហាមឃាត់អាវុធគីមីអន្តរជាតិ (OPCW) អាចធ្វើការស៊ើបអង្គេតអំពីការវាយប្រហារដែលសង្ស័យប្រើប្រាស អាវុធគីមីនៅស៊ីរី។ វិមាន Kremlin  បានលើកច្បាស់ថា៖ «ថ្នាក់ដឹកនាំទាំងពីររូប នេះបានសម្តែងការគាំទ្រចំពោះការជំរុញយ៉ាងខ្លាំងដំណើរការស្វែងរកដំណោះ ស្រាយនយោបាយនៅស៊ីរីដោយឈរលើសេចក្តីសម្រេចចិត្តលេខ ២២៥៤ នៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. និងបណ្ដាសេចក្តីសម្រេចចិត្តផ្សេងៗទៀតដែល មហាសន្និបាតសន្ទនាជនជាតិស៊ីរីបាននាំចេញនៅទីក្រុង Sochi ដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ