ថ្នាក់ដឹកនាំរុស្ស៊ីនិងអាល្លឺម៉ង់ឯកភាពរៀបចំការចរចារតាមយន្តការក្រុម Normandy


ថ្នាក់ដឹកនាំរុស្ស៊ីនិងអាល្លឺម៉ង់ឯកភាពរៀបចំការចរចារតាមយន្តការក្រុម Normandy  - ảnh 1
ថ្នាក់ដឹកនាំរុស្ស៊ីនិងអាល្លឺម៉ង់ឯកភាពរៀបចំការចរចារតាមយន្តការក្រុម Normandy (VNA)

(VOVworld) – ក្នុងការចរចារតាមទូរស័ព្ទ នាថ្ងៃទី ៧ កុម្ភៈ ប្រធានាធិបតីរុស្ស៊ី
 លោក Vladimir Putin និងអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បាន
 ឯកភាពអំពីរូបសណ្ឋានរៀបចំបណ្ដាការចរចារដោះស្រាយជំលោះនៅអ៊ុយក្រែន
តាមយន្តការនៃក្រុមប្រទេសចំនួន ៤ ឬហៅថាក្រុម Normandy ព្រមទាំង ប្រកាស
ថា៖ ភាគីទាក់ទិនានាត្រូវឈប់បាញ់នៅតំបន់ខាងកើតប្រទេសអឺរ៉ុបខាងកើត
នេះ ផងដែរ។ ថ្នាក់ដឹកនាំទាំងពីររូបនេះសុទ្ធតែគាំទ្រការបង្កើនការខំប្រឹងប្រែង
ការទូត សំដៅសហការដោះស្រាយវិបត្តិនៅអ៊ុយក្រែនដោយសន្តិវិធី។ ជាពិសេស
ភាគី ទាំងពីរបានផ្តោតទៅលើការសន្ទនាថ្នាក់រដ្ឋមន្ត្រីការបរទេសនាពេលខាង
មុខនិង ថ្នាក់ឧបការីរបស់អ្នកប្រមុខរដ្ឋតាមយន្តការនៃក្រុម Normandy​។
លោក  Vladimir Putin និងលោកស្រី Angela Merkel  ក៏បានឯកភាពការស្តារ
ឡើងវិញយន្តការ ឈប់បាញ់នៅអ៊ុយក្រែនយ៉ាងឆាប់រហ័ស ព្រមទាំង​ គាំទ្រការ
ខំប្រឹងប្រែងនៃ គណៈប្រតិភូឃ្លាំមើលពិសេសនៃអង្គការសន្តិសុខនិងសហ
ប្រតិបត្តិការអឺរ៉ុប (OSCE) ផងដែរ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត
 រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន លោក Pavel Klimkin នាថ្ងៃទី ៧ កុម្ភៈ បាន
ប្រកាសថា៖ ច្បាប់អាជ្ញាសឹកអាចត្រូវបានអនុវត្តប្រសិនបើស្ថានភាពសន្តិសុខ
នៅអ៊ុយក្រែនអាក្រក់​ទៅៗ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ