ថ្នាក់ដឹកនាំលើពិភពលោកផ្ញើរសារទូរលេខអំណរសាទរទិវាបុណ្យជាតិវៀតណាម

(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៧១នៃទិវាបុណ្យជាតិវៀតណាមថ្ងៃទី២កញ្ញា 
 ថ្នាក់ដឹកនាំប្រទេសចិន ឡាវ កម្ពុជានិងរុស្ស៊ីបានផ្ញើរសារទូរលេខជូនចំពោះថ្នាក់ដឹកនាំ
បក្ស រដ្ឋ រដ្ឋាភិបាលនិងរដ្ឋសភាវៀតណាម។​ក្នុងសារទូរលេខអំណរសាទរជូនពរ ថ្នាក់
ដឹកនាំនៃប្រទេសទាំង អស់នេះបានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធិដែលវៀតណាម
ទទួលបាននាពេលកន្លង ទៅនិងសម្តែងនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមនឹងអនុវត្តប្រកបដោយជោគជ័យនូវគោល
ដៅដែលបានមហាសន្និបាតបក្សលើកទី១២ដាក់ចេញ។​ថ្នាក់ដឹកនាំគ្រប់រូបក៏បានអះ
អាងថា គោរពទំនាក់ ទំនងជាមួយវៀតណាម ត្រៀមខ្លួនជាស្រេច​រួមជាមួយវៀតណាម
ពង្រឹងទំនាក់ទំនង មិត្តភាពឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងអភិវឌ្ឍន៍ដោយឥតឈប់
ឈរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ