ថ្នាក់ដឹកនាំវៀតណាម-កម្ពុជាផ្លាស់ប្តូរសារលិខិតជូនពរក្នុងឱកាសរំលឹកខួបលើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូត

(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើកទី៥០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងសាធារណរដ្ឋ សង្គមនិយមវៀតណាមជាមួយព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី ២៤មិថុនា១៩៦៧-២៤មិថុនា ២០១៧) និងអំណរសាទរឆ្នាំមិត្តភាពវៀតណាម -កម្ពុជាឆ្នាំ២០១៧ ថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរបានផ្លាស់សារលិខិតជូនពរគ្នាទៅវិញទៅមក។
ថ្នាក់ដឹកនាំវៀតណាម-កម្ពុជាផ្លាស់ប្តូរសារលិខិតជូនពរក្នុងឱកាសរំលឹកខួបលើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូត - ảnh 1 (រូបថតៈ Nhan Sáng - TTXVN)

ភាគីវៀតណាម មាន អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀត ណាម លោក Nguyen Phu Trong និងប្រធានរដ្ឋ លោក Tran Dai Quang បានផ្ញើសារលិខិត ជូនចំពោះ ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានផ្ញើសារលិខិត ដល់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានផ្ញើសារលិខិតដល់ប្រធាន ព្រឹទ្ធសភា សម្តេចសាយ ឈុំនិងប្រធានរដ្ឋសភា       សម្តេច ហេង សំរិនផងដែរ។ ថ្នាក់ដឹកនាំវៀតណាមបានសម្តែងក្តីសោមនស្សរីក រាយចំពោះការអភិវឌ្ឍន៍ដោយឥតឈប់ ឈរនៃទំនាក់ទំនងយ៉ាងល្អប្រសើររវាង វៀតណាមជាមួយកម្ពុជានារយៈពេល៥០ឆ្នាំ កន្លងទៅនិងអះអាងថា នេះជាទ្រព្យសម្បត្តិដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា ដែលត្រូវបានពង្រឹងនិងពង្រីក ព្រមទាំងជឿជាក់ថា ទំនាក់ទំនងអ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យ និរន្តយូរអង្វែងរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍ជានិច្ច ដើម្បីផលប្រ យោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិ វឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។

        រីឯភាគីកម្ពុជាវិញ ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ក៏បានផ្ញើ សារលិខិតដល់អគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋលោក Tran Dai Quang នាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតដល់នា យករដ្ឋមន្ត្រី លោក Nguyen Xuan Phuc  ប្រធានព្រឹទ្ធសភា សម្តេច សាយ ឈុំ និងប្រធានរដ្ឋ សភា សម្តេច ហេងសំរិន បានផ្ញើសំបុត្រដល់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ។ថ្នាក់ដឹកនាំកម្ពុជាបានសង្កត់ធ្ងន់ថា ដោយ ឈរលើចំណងមិត្តភាពនិង ការគោរពគ្នាទៅវិញទៅមក បានបង្កើតគ្រឹះស្ថានរឹង មាំសម្រាប់ទំនាក់ទំនងកម្ពុជា -វៀតណាម។ ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំកម្ពុជា បានសម្តែងនូវការកោតសរសើរ ចំពោះរាល់សមិទ្ធិធំធេងដែលវៀតណាមទទួលបានក្រោមការដឹកនាំរបស់បក្សកុម្មុយ និស្តវៀតណាម ព្រមទាំងជូនពរឲ្យប្រជា ជនវៀតណាមបំពេញប្រកបដោយជោគ ជ័យ កិច្ចការឧស្សាភាវូបនីយកម្មនិងទំនើបភាវូបនីយកម្ម ថែមទាំងសង្កត់ធ្ងន់ថា កម្ពុជាចងចាំជានិច្ចពលីកម្មរបស់ប្រជាជនវៀតណាមក្នុងបុព្វហេតុរំដោះប្រជាជន កម្ពុជារួចផុតពីរបបប្រល័យពួជសាសន៍។

        ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងទេសរដ្ឋមន្ត្រី   រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហ ប្រតិ បត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន ក៏បានផ្លាស់ប្តូរសារលិខិតជូនពរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ