ថ្នាក់ដឹកនាំវៀតណាមនិងរុស្ស៊ីផ្លាស់ប្តូរសារអបអរសាទរអនុស្សាវរីយ៍នៃទិវាបង្កើតទំនាក់ទំនងការទូត

ថ្នាក់ដឹកនាំវៀតណាមនិងរុស្ស៊ីផ្លាស់ប្តូរសារអបអរសាទរអនុស្សាវរីយ៍នៃទិវាបង្កើតទំនាក់ទំនងការទូត - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងប្រធានាធិបតីរុស្ស៊ី
 លោក Vladimir Putin (រូបថតៈ TTXVN)


(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាង វៀតណាមជាមួយរុស្ស៊ី (ថ្ងៃទី៣០មករា១៩៥០-៣០មករា២០១៥) ប្រធានរដ្ឋវៀត
ណាមលោក Truong Tan Sang នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung និង ប្រ
ធានរដ្ឋសភាលោក Nguyen Sinh Hung បានផ្លាស់ប្តូរសារអបអរសាទរជាមួយ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាយករដ្ឋមន្ត្រីលោក Dmitry Medvedev ប្រធានក្រុមប្រឹក្សាសហព័ន្ធសភារុស្ស៊ី និងប្រធាន Duma ជាតិរុស្ស៊ីផងដែរ។

        នៅក្នុងសារ ថ្នាក់ដឹកនាំវៀតណាមបានអះអាង ទំនាក់ទំនងមិត្តភាពរវាង វៀតណាមនិងរុស្ស៊ីជាទ្រពសម្បត្តិមិនអាចកាត់ថ្លៃបាន ដែលប្រទេសទាំងពីរ កំពុងពង្រឹងនិងពង្រីកតាមរយៈ៦៥ឆ្នាំកន្លងមក។ ប្រជាជនវៀតណាមជានិច្ចកាល ចង់ចាំនិងដឹងគុណចំពោះការគាំទ្រនិងជួយឧបត្ថម្ភដ៏ធំធេងលើគ្រប់វិស័យរបស់ រុស្ស៊ីសម្រាប់វៀតណាម។

        ក្នុងសារជូនពរថ្នាក់ដឹកនាំវៀតណាម ថ្នាក់ដឹកនាំរុស្ស៊ីបានសង្កត់ធ្ងន់ថា ត្រៀមខ្លួនជាស្រេចសហការជាមួយដៃគូវៀតណាម ក្នុងការលាតត្រដាងអនុវត្ត បណ្តាគំរោងការណ៍ធំៗនៃប្រទេសទាំងពីរ ក្នុងនោះមានវិស័យសេដ្ឋកិច្ច-ពាណិជ្ជ
កម្ម វិនិយោគ និងឧស្សាហកម្មជាដើម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ