ថ្នាក់ដឹកនាំវៀតណាមផ្ញើលិខិតនិងសារទូរលេខថ្លែងអំណរគុណចំពោះមិត្តភក្តិអន្តរជាតិដែលបានចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong

(VOVWORLD) - គណៈប្រតិភូអន្តរជាតិចំនួន ១០០ បានមកគោរពវិញ្ញាណក្ខន្ធ និងផ្ញើកម្រងផ្ការំលែកទុក្ខនៅវៀតណាម និងគណៈប្រតិភូជាង ៣៥០០ បានមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong នៅឯស្ថាប័នតំណាងវៀតណាមជុំវិញពិភពលោក។ 

ក្នុងប៉ុន្មានថ្ងៃកន្លងមក ចំពោះមុខការទទួលមរណភាពរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេស អង្គការអន្តរជាតិ គណបក្សនយោបាយ និងមិត្តភក្តិអន្តរជាតិមកពីប្រទេស/ដែនដីចំនួន ១០៣ និងអង្គការអន្តរជាតិចំនួន ៣២ បានផ្ញើលិខិត សារទូរលេខ និងសាររំលែកទុក្ខជិត ៥០០ ជូនចំពោះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋវៀតណាមលោក To Lam នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ប្រធានរដ្ឋសភាវៀតណាមលោកលោក Tran Thanh Man សមាជិកអចិន្រ្តៃយ៍គណៈលេខាលោក Luong Cuong ប្រជាជនវៀតណាម និងក្រុមគ្រួសាររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ។

គណៈប្រតិភូអន្តរជាតិចំនួន ១០០ បានមកគោរពវិញ្ញាណក្ខន្ធ និងផ្ញើកម្រងផ្ការំលែកទុក្ខនៅវៀតណាម និងគណៈប្រតិភូជាង ៣៥០០ បានមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong នៅឯស្ថាប័នតំណាងវៀតណាមជុំវិញពិភពលោក។ លិខិត សារទូរលេខ និងសាររំលែកទុក្ខបានបង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្ដីក្រៀមក្រំយ៉ាងក្រៃលែង និងការគោរពដ៏ធំធេងចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong ការលើកតម្កើងការរួមវិភាគទានរបស់លោកអគ្គលេខាបក្សចំពោះការអភិវឌ្ឍរបស់វៀតណាម និងទំនាក់ទំនងរវាងវៀតណាមនិងដៃគូនានា ព្រមទាំងសម្តែងនូវបំណងចង់បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យផងដែរ។

ដោយកោតសរសើរចំពោះចំណងសាមគ្គីភាពនិងការចែករំលែករបស់បណ្ដាប្រទេស ដៃគូ គណបក្ស និងមិត្តភក្តិអន្តរជាតិ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋវៀតណាមលោក To Lam នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាលោក Luong Cuong បានផ្ញើលិខិត និងសារទូរលេខដើម្បីថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដ៏ពិសេស និងការសួរសុខទុក្ខលើកទឹកចិត្ត ចំពោះការបាត់បង់ដ៏ធំធេងរបស់បក្ស រដ្ឋ ប្រជាជនវៀតណាម និងក្រុមគ្រួសាររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong។ ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមមានបំណងចង់រួមជាមួយប្រទេសដៃគូនានា បន្តអនុវត្តន៍នូវបំណងប្រាថ្នារបស់លោកអគ្គលេខាបក្ស ដោយធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប្រទេសដៃគូ បំពេញផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗ ក៏ដូចជារួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ វិបុលភាពក្នុងតំបន់ និងពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ