ថ្នាក់ដឹកនាំសភាអាមេរិកព្រួយបារម្ភអំពីលទ្ធភាព ទីក្រុងវ៉ាស៊ីនតោនដកខ្លួនចេញពីសន្ធិសញ្ញាស្ដីពីលំហមេឃ
(VOVWORLD) -តាមលោក Engel សន្ធិសញ្ញានេះបានធានានូវតម្លាភាពយោធាដ៏សំខាន់ចំពោះប្រទេសហត្ថលេខីទាំង៣៤ នៃសន្ធិសញ្ញានេះ។
ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិកលោក Elliot Engel (រូបថត៖ washtontimes.com) |
នាថ្ងៃទី ៧ ខែតុលា ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិកលោក Elliot Engel បានសម្ដែងការព្រួយបារម្ភអំពីលទ្ធភាព ដែលអាមេរិកអាចដកខ្លួនចេញពីសន្ធិសញ្ញាស្ដីពីលំហមេឃ ដោយសង្កត់ធ្ងន់ថាទង្វើនេះអាច បង្កការគំរាមកំហែងដល់“រាល់ផលប្រយោជន៍សន្តិសុខជាតិ”។
នៅក្នុងលិខិតមួយច្បាប់ដែលផ្ញើជូនទីប្រឹក្សាសន្តិសុខជាតិនៃ សេតវិមានលោក Robert O'Brien នោះ លោក Elliot Engel បានលើកច្បាស់ថា លោកមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះរាល់ព័ត៌មានដែលថា រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងពិចារណាដកខ្លួនចេញពីសន្ធិសញ្ញាស្ដីពីលំហមេឃ" ព្រមទាំងអំពាវនាវដល់លោក Robert O'Brien បដិសេធនឹងសកម្មភាព ប្រថុយប្រថាននេះ ។ តាមលោក Engel សន្ធិសញ្ញានេះបានធានានូវតម្លាភាពយោធាដ៏សំខាន់ចំពោះប្រទេសហត្ថលេខីទាំង៣៤ នៃសន្ធិសញ្ញានេះ។ ហេតុដូច្នេះហើយ ការដែលអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ នឹងបង្កអន្តរាយដល់ផលប្រយោជន៍ សន្តិសុខជាតិរបស់សម្ព័ន្ធមិត្តនិងដៃគូរបស់អាមេរិក៕