ថ្នាក់ដឹកនាំសហភាពអឺរ៉ុបបានច្រានចោលសំណើរបស់អង់គ្លេសសម្រាប់ទំនាក់ទំនងក្រោយ Brexit

(VOVWORLD) - បន្ទាប់ពីកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May នាថ្ងៃទី ២០ ខែកញ្ញា ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បានព្រមានចំពោះសំណើរបស់អង់គ្លេសស្តីពីទំនាក់ទំនងពាណិជ្ជកម្មជាមួយ EU ក្រោយ Brexit គឺនឹងមិនអាចទៅរួចទេ។

លោក Tusk បានលើកឡើងថា ថ្នាក់ដឹកនាំ សហភាពអឺរ៉ុប ជឿជាក់ថា ផែនកា  Chequers របស់លោកស្រី May នឹងធ្វើឲ្យមានប៉ះពាល់ដល់ ទីផ្សារតែមួយ នៃប្លុក នេះ។ លោក Tusk បានសង្កត់ធ្ងន់ថា មានបញ្ហាមួយចំនួន ដែលសហភាពអឺរ៉ុបមិន ចង់សម្រុះសម្រួល ដូចជាគោលារណ៍សេរីភាពមូលដ្ឋាន ចំនួនបួន នៃទីផ្សាររួម អឺរ៉ុបឬបញ្ហាព្រំដែនអៀរឡង់ជាដើម។ ភាគីសហភាពអឺរ៉ុបត្រូវការ ការធានាច្បាស់ លាស់និងរឹងមាំពីទីក្រុងឡុងរួមទាំងបានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរអាចនឹង ត្រៀមជាស្រេចការជួបពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល EU នៅថ្ងៃទី ១៨ ខែតុលា ខាងមុខ។

ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានលើកឡើងថា លោកស្រីនឹងប្រកាសគំនិតថ្មីៗ ទាក់ទងនឹងបញ្ហាពាណិជ្ជកម្ម នៅក្នុងតំបន់ព្រំដែនអៀរឡង់ខាងជើង បន្ទាប់ពីការដែលថ្នាក់ដឹកនាំសហភាពអឺរ៉ុប បានច្រានចោលផែនការ  Chequers នេះ។ លើសពីនេះទៀត លោកស្រី May បាននិយាយថា ក្រុងឡុងដ៍កំពុងពន្លឿនការអភិវឌ្ឍន៍នូវយុទ្ធសាស្ត្រ Brexit ពេញលេញមួយ ដើម្បីដាក់ចេញនៅសន្និសីទនៅថ្ងៃទី ១៨ តុលានេះតែម្តង។ លោកស្រីម៉ីក៏បានទទូចផងដែរថា ប្រសិនបើមិនអាចសម្រេចបាន កិច្ចព្រមព្រៀង Brexit មួយដែល “អាចទទួលយកជាការ” សម្រាប់អង់គ្លេសនោះ  គឺទីក្រុងឡុង ត្រៀមខ្លួនចាកចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងណាមួយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ