ថ្នាក់ដឹកនាំអង់គ្លេសបារាំងចរចាតាមទូរស័ព្ទអំពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់

(VOVWORLD) - នាថ្ងៃទី ២៩ មេសា បណ្ដាថ្នាក់ដឹកនាំរបស់អង់គ្លេសបារាំងនិងអាល្លឺម៉ង់បានចរចាតាមទូរស័ព្ទដើម្បីពិភាក្សាអំពីបញ្ហានុយក្លែអ៊ែរអ៊ីរ៉ង់។
ថ្នាក់ដឹកនាំអង់គ្លេសបារាំងចរចាតាមទូរស័ព្ទអំពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ - ảnh 1 ថ្នាក់ដឹកនាំអង់គ្លេសបារាំងចរចាតាមទូរស័ព្ទអំពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់

នាថ្ងៃទី ២៩ មេសា បណ្ដាថ្នាក់ដឹកនាំរបស់អង់គ្លេសបារាំងនិងអាល្លឺម៉ង់ បានចរចាតាមទូរស័ព្ទដើម្បីពិភាក្សាអំពីបញ្ហានុយក្លែអ៊ែរអ៊ីរ៉ង់។ ថ្នាក់ដឹកនាំទាំង បីរូបនេះបានឯកភាពថា៖ ការក្សាកិច្ចព្រមព្រៀងនុយក្លអ៊ែរអ៊ីរ៉ង់ជាវិធីល្អ បំផុតដើម្បីទប់ស្កាត់អ៊ីរ៉ង់ទទួលឲ្យបានអាវុធនុយក្លេអ៊ែរ។ ថ្នាក់ដឹកនាំទាំងនេះបាន ចាត់ទុកថា៖ កិច្ចព្រមព្រៀងនុយក្លេអ៊ែរគប្បីត្រូវបានបើកទូលាយដើម្បីគ្រប់ដណ្តប់ លើវិស័យផ្សេងទៀតដូចជាកាំជ្រួចមីស៊ីលនិងជំហានជាបន្តបន្ទាប់ពីកិច្ចព្រម ព្រៀងនេះអស់សុពលភាព។ នាថ្ងៃដដែល ប្រធានាធិបតីបារាំងលោក Emmanuel Macron និងសមភាគីអ៊ីរ៉ង់ លោក Hassan Rouhani បានចរចាតាមទូរស័ព្ទជា មួយគ្នាហើយឯកភាពធ្វើសកម្មភាពរួមដើម្បីរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាង អ៊ីរ៉ង់និងក្រុម P5+1 ឆ្នាំ ២០១៥។ លោក  Macron ក៏បានធ្វើមឡើងពិភាក្សាបន្ថែម បញ្ហាចំនួន ៣ រួមមានកម្មវិធីកាំជ្រួចមីស៊ីលរបស់អ៊ីរ៉ង់ សកម្មភាពនុយក្លេអ៊ែរនៃ ប្រទេសនេះក្រោយឆ្នាំ ២០២៥ និងបណ្ដាវិបត្តិធំៗនៅមជ្ឈឹមបូព៌ារ។ រីឯខ្លួនវិញ លោក Hassan Rouhani បានអះអាងថា៖ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ឬហៅថា JCPOA រួមជាមួយបញ្ហាផ្សេងៗទៀតទាក់ទិនដល់កិច្ចព្រមព្រៀងនេះ មិនអាចចរចាឡើងវិញទេហើយអ៊ីរ៉ង់នឹងមិនទទួលយកការដាក់កំហិតណាមួយឡើយដែលហួសពីកិច្ចសន្យានៃប្រទេសនេះ។ ប្រធានាធិបតីបារាំង លោក Macron កំពុងខំប្រឹងប្រែងជួយរក្សាកិច្ចព្រមព្រៀងនេះក្នុងកាលៈទេសៈប្រធានាធិបតីអាមេរិកលោក Donald Trump ព្រមានអាមេរិកនឹងដកខ្លួនចេញពី JCPOA និងអំពាវនាវប្រទេសនានាដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ