ថ្នាក់ដឹកនាំអាមេរិកនិងកូរ៉េខាងត្បូងសង្កត់ធ្ងន់លើការរក្សាកិច្ចសន្ទនាជាមួយកូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី ១១ ខែមេសា តាមម៉ោងតំបន់អាមេរិក ថ្នាក់ដឹកនាំអាមេរិកនិងកូរ៉េខាងត្បូង បានឯកភាពរក្សាកិច្ចសន្ទនាជាមួយកូរ៉េខាងជើង ដើម្បីលុបបំបាត់ ចោលអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យូងយ៉ាង។
ថ្នាក់ដឹកនាំអាមេរិកនិងកូរ៉េខាងត្បូងសង្កត់ធ្ងន់លើការរក្សាកិច្ចសន្ទនាជាមួយកូរ៉េខាងជើង - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in 

ប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីកូរ៉េខាងត្បូង លោក Moon Jae-in បានជួបគ្នានៅទីក្រុងវ៉ាស៊ីនតោននាថ្ងៃដដែលនេះ ដើម្បីពិភាក្សាគ្នាអំពីវិធីសំដៅបង្កើតឡើងវិញនូវការធ្វើកិច្ចចរចាស្តីពីការរំលាយអាវុធនុក្លេអ៊ែរនៅកូរ៉េខាងជើង។ ថ្លែងមតិមុនពេលចាប់ផ្តើមកិច្ចប្រជុំទ្វេភាគីនៅ         សេតវិមាន លោក Moon Jae-in បានអំពាវនាវរៀបចំកិច្ចប្រជុំលើកទី ៣ រវាងលោក Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-Un ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាកិច្ចសន្ទនា។ រីឯខ្លួនវិញ លោក Trump បានសង្កត់ធ្ងន់ថាលោកមានបំណងចង់សម្រេចបាននូវកិច្ចព្រមព្រៀងដ៏ធំមួយជាមួយកូរ៉េខាងជើងស្តីពីការរំលាយអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ ព្រមទាំងនៅតែរក្សាវិធានការ ដាក់ទណ្ឌកម្មនានានាបច្ចុប្បន្ន។ ថ្នាក់ដឹកនាំអាមេរិករូបនេះក៏មានបំណងចង់បន្តរៀបចំកិច្ចសន្ទនាជាមួយលោក Kim Jong-un ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ