ថៃពិចារណាក្នុងការចូលរួម CPTPP
(VOVWORLD) -លោក Somchai Swangkarn សមាជិកក្រុមប្រឹក្សាន នីតិប្បញ្ញត្តិជាតិ(NLA) - រដ្ឋសភាថៃ នាថ្ងៃទី៤ មិនា បានឲ្យដឹងថា៖ថៃកំពុងពិចារណាក្នុងការចូលរួមកិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកលើគ្រប់ជ្រុងជ្រោយ និងជឿនលឿន (CPTPP) ដែលពីមុនគឺជាកិច្ចព្រមព្រៀងដៃគូឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក (TPP) ។
ទោះជាយ៉ាងណាក្ដី លោក Somchai បានឲ្យដឹងថា៖ នៅតែមានសមាជិករដ្ឋាភិបាលថៃមួយចំនួនមិនគាំទ្រគោលគំនិតនេះឡើយ។ តាមលោករូបនេះថា៖ថៃមានបំណងចូលរួម TPP ក៏ប៉ុន្តែក្រោយពីពេលអាមេរិកដកចេញពីកិច្ចព្រមព្រៀងនេះ ថៃបានធ្វើការពិចារណាបន្ថែមអំពីបញ្ហានេះផងដែរ៕