|
មេដឹកនាំភាគីអាវក្រហមលោក Jatuporn Prompan (រូបថត៖asiaprovocateur.com) |
(VOVworld) - រណសិរ្សឯកភាពប្រជាធិបតេយ្យប្រឆាំងរបបផ្ដាច់ការ (UDD) ឬហៅ
ថាភាគីអាវក្រហម នាថ្ងៃទី៥ មិថុនា បានបើកទ្វារមជ្ឈមណ្ឌលឃ្លាំមើលការស្ទាបស្ទង់
មតិអំពីសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីរបស់ថៃ។គោលដៅធ្វើសកម្មភាពរបស់មជ្ឈ
មណ្ឌលនេះគឺសម្របសម្រួលសកម្មភាពឃ្លាំមើលដែលបានអនុវត្តន៍ដោយសមាជិក
របស់ UDD នៅទីកន្លែងស្ទាបស្ទង់មតិ ព្រមទាំងសហការជាមួយ គណៈកម្មាធិការ
បោះឆ្នោតដើម្បីរកឃើញនូវអំពើក្លែងបន្លំក្នុងថ្ងៃបោះឆ្នោតនិង ក្រោយនោះ។តាម
ផែនការ សេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីនឹងត្រូវបានយកមកស្ទាបស្ទង់មតិនាថ្ងៃ ទី៧
សីហាខាងមុខនេះ។ប្រសិនបើឯកសារនេះត្រូវបានអនុម័ត ការបោះឆ្នោត សកល
នឹងត្រូវបានរៀបចំឡើងនាខែកក្កដាឆ្នាំ២០១៧ ដូចការសន្យារបស់នាយករដ្ឋមន្រ្តី
ថៃលោក Prayuth Chan-ocha៕