ថៃរៀបចំកិច្ចសន្ទនាជាមួយគណបក្សនយោបាយនាសប្តាហ៍ខាងមុខ
(VOVWORLD) -នាថ្ងៃទី ២០ មិថុនា ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខការពារជាតិ លោក Pra-vit បានឲ្យដឹងថា៖ រដ្ឋាភិបាលថៃនឹង រៀបចំកិច្ចសន្ទនាជាមួយគណបក្សនយោបាយនាដើមសប្តាហ៍ខាងមុខ។
លោក Prawit Wongsuwon ឧបនាយករដ្ឋមន្ត្រីថៃ (រូបថត៖ The Nation ) |
ទោះយ៉ាងណា ក៏ដោយទីកន្លែង និងកាលបរិច្ឆេទជាក់ស្ដែងនៅមិនទាន់បានប្រកាសឡើយ។ ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកគតិយុត្តលោក Wissanu Krea-Ngam ក៏បានចួលរួមជាសហអធិបតីកិច្ចសន្ទនានេះដែរ។ កិច្ចប្រជុំពោលខាងលើ នឹងប្រមូលផ្ដុំមតិរបស់គណបក្សនយោបាយនានាអំពីការបន្ធូរបន្ថយបទហាមប្រាមធ្វើសកម្មភាពនយោបាយ ដើម្បីគណបក្សនយោបាយនានាមានលក្ខខ័ណ្ឌត្រៀមរៀបចំឲ្យការបោះឆ្នោតសកលនាពេលខាងមុខ៕