ថៃលុបចោលច្បាប់អាជ្ញាសឹក

ថៃលុបចោលច្បាប់អាជ្ញាសឹក - ảnh 1
លោក Prayuth Chan –Ocha ក្នុងថ្ងៃទទួលដំណែងប្រធានNCPO
(រូបថតៈ Xuan Son)


(VOVworld)-នាយប់ថ្ងៃទី១មេសា ព្រះមហារត្សត្រថៃ បានចេញព្រះរាជក្រិត្យត្រាស់
បង្គាប់ លុបចោលច្បាប់អាជ្ញាសឹក ដោយនាយករដ្ឋមន្ត្រីថៃលោក Prayuth Chan –
Ochaដាក់ជូន។ ការលុបចោលច្បាប់នេះ ទទួលបានការស្រុះចិត្តគំនិតជាច្រើន ពីសាធារណមតិនៅថៃក៏ដូចជាពីមជ្ឈដ្ឋានអន្តរជាតិ ជាពិសេសវិនិយោគិន
បរទេស។ ប៉ុន្តែនាយប់ថ្ងៃដដែល ក្រោយពីច្បាប់អាជ្ញាសឹកបានលុបចោល លោក
Chan –ocha ក្នុងតួនាទីជាប្រធានការពារសណ្តាប់ធ្នាប់ជាតិ​(ហៅកាត់ថា NCPO)
បានប្រកាស់ច្បាប់ទី៣ រួមមាន១៤ប្រការ សំដៅការពារសណ្តាប់ធ្នាប់និងសន្តិសុខ
ជាតិ។ ខ្លឹមសារសំខាន់មួយចំនួនក្នុងច្បាប់នេះគឺ អាជ្ញាធរមានសិទ្ធឆែកឆេរ ចាប់ ឃុំ
ខ្លួន មិនលើស៧ថ្ងៃ ចំពោះមុខសញ្ញាសង្ស័យពាក់ព័ន្ធដល់សន្តិសុខជាតិ ក៏ដូច ជាបញ្ហាមួយចំនួនទៀត។ អាស្រ័យលើការវាយតម្លៃ ប្រធាន NCPO អាចនឹង ដាក់ចេញជាបន្តបណ្តាបទបញ្ជាផ្សេងទៀតដើម្បីទប់ទល់នឹងនឹងស្ថានភាពបន្ទាន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ