ថៃអះអាងថា គ្មានវត្តមានរបស់ IS នៅប៉ែកខាងត្បូងប្រទេសនេះឡើយ
(VOVWORLD) - - ប្រទេសថៃមិនរកឃើញសញ្ញាណាដែលសរឲ្យឃើញថា សមាជិក អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសកំពុងលាក់ខ្លួននៅប៉ែកខាងត្បូងក៏ដូចជាទាក់ ទិនដល់ករណីវាយប្រហារនាពេលថ្មីៗនេះនៅតំបន់នេះនោះឡើយ។
នាយករដ្ឋមន្រ្តីថៃលោក Prayuth Chan-o-cha (រូបថត៖AFP/TTXVN) |
(VOVworld) - ប្រទេសថៃមិនរកឃើញសញ្ញាណាដែលសរឲ្យឃើញថា សមាជិក អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសកំពុងលាក់ខ្លួននៅប៉ែកខាងត្បូងក៏ដូចជាទាក់ ទិនដល់ករណីវាយប្រហារនាពេលថ្មីៗនេះនៅតំបន់នេះនោះឡើយ។សេចក្ដី ប្រកាសពោលខាងលើត្រូវបាននាយករដ្ឋមន្រ្តីថៃលោក Prayuth Chan-o-cha នាំចេញនៅពេលឆ្លើយសម្ភាសន៍សារព័ត៌មាននាថ្ងៃទី៣១ ឧសភា ចំពោះមុខ ព័ត៌មានដែលថា IS បានប្រើប្រាស់តំបន់ប៉ែកខាងត្បូងថៃធ្វើជាកន្លែងកួនខ្លួនដើម្បី អនុវត្តការវាយប្រហារនៅម៉ាឡេស៊ី។
កាលពីខែឧសភាកន្លងទៅ ក្រសួងការពារជាតិថៃក៏បានច្រានចោលព័ត៌មាន ដែលថា ករណីវាយប្រហារដោយគ្រាប់បែកចំនួន២លើកនៅខេត្ត Pattani ប្រទេសនេះ មានការទាក់ទិនដល់សកម្មភាពរបស់អង្គការ IS៕