ថៃអះអាងថានឹងរៀបចំការបោះឆ្នោតសកលតាមផែនការកំណត់

(VOVWORLD) -ឧបនាយករដ្ឋមន្រ្តី ថៃ លោក Prawit Wongsuwan បានលើកច្បាស់ថា “ ការបោះឆ្នោតសកលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ខាងមុខ“។
ថៃអះអាងថានឹងរៀបចំការបោះឆ្នោតសកលតាមផែនការកំណត់ - ảnh 1 ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការពាជាតិថៃ លោក Prawit Wongsuwan 

នាថ្ងៃទី ៣ ខែតុលាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីការពាជាតិថៃ លោក Prawit Wongsuwan បានប្រកាសថា ប្រទេសខ្លួននៅតែរៀបចំការបោះឆ្នោតសកលតាមផែនការកំណត់នាឆ្នាំ២០១៩ ក្នុងបរិបទ ដែល មានព័ត៌មានជាច្រើនចាត់ទុកថាការបោះឆ្នោតនេះអាច ពន្យាពេលជាថ្មីម្ដងទៀត។ ថ្លែងមតិជាមួយអ្នកយកព័ត៌មាននៅទីក្រុងបាងកក ឧបនាយករដ្ឋមន្រ្តី ថៃ លោក Prawit Wongsuwan បានលើកច្បាស់ថា “ ការបោះឆ្នោតសកលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ខាងមុខ“។

មុននេះ រដ្ឋាភិបាលថៃបានសន្យាថា នឹងរៀបចំការបោះឆ្នោតសកលក្នុងចន្លោះពេលពីខែកុម្ភៈ ដល់ខែឧសភាឆ្នាំ២០១៩ ក្រោយរយៈពេលពន្យាពេលជាច្រើនដង ដោយសារទាក់ទិននឹងបញ្ហារដ្ឋធម្មនុញ្ញ និងនីតិបញ្ញត្តិចាំចាច់មុនពេលបោះផ្នោតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ