ទឹកចិត្តប្រជាជនវៀតណាមនិងជនបរទេសឆ្ពោះទៅតំបន់ដែលរងគ្រោះដោយទឹកជំនន់

(VOVWORLD) - យោងតាមរបាយការណ៍នៃមូលដ្ឋាននានា គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ១២ ខែ កញ្ញា មនុស្សចំនួន ៣២៧ នាក់បានស្លាប់និងបាត់ខ្លួន (១៨២ នាក់បានស្លាប់ ១៤៥ នាក់បាត់ខ្លួន) ដោយសារផលវិបាកដែលបណ្ដាលមកពីព្យុះទីហ្វុងយ៉ាហ្គី។ 

បច្ចុប្បន្ន បណ្ដាមូលដ្ឋានកំពុងធ្វើការតាមរកជនរងគ្រោះដែលបាត់ខ្លួនយ៉ាងប្រញាប់ប្រញាល់។ ទន្ទឹមនឹងនោះ សកម្មភាពជួយឧបត្ថម្ភប្រជាពលរដ្ឋនៅតំបន់ដែលរងគ្រោះដោយព្យុះ និងទឹកជំនន់ ក៏ត្រូវបានអនុវត្តន៍នៅកន្លែងជាច្រើនផងដែរ។
ឆ្លើយតបនឹងការអំពាវនាវរបស់អង្គប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមកាលពីថ្ងៃទី ១១ កញ្ញា អង្គការ អង្គភាពអាជីវកម្ម និងបុគ្គលជាច្រើនបាន មកកាន់ទីស្នាក់ការគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមនៅទីក្រុងហាណូយ ដើម្បីបរិច្ចាគធនធានដោយផ្ទាល់បន្ថែមទៀតសម្រាប់ជួយឧបត្ថម្ភជនរួមជាតិ ដែលរងការខូចខាតដោយសារព្យុះទីហ្វុងយ៉ាហ្គី។ គិតត្រឹមម៉ោង ១៧ ថ្ងៃទី ១១ កញ្ញា គណៈកម្មាធិការចលនាជួយសង្គ្រោះមជ្ឈិមបានទទួលប្រាក់ឧបត្ថម្ភប្រមាណ ១៦,៧ លានដុល្លារអាមេរិក។
ទឹកចិត្តប្រជាជនវៀតណាមនិងជនបរទេសឆ្ពោះទៅតំបន់ដែលរងគ្រោះដោយទឹកជំនន់ - ảnh 1សម្ព័ន្ធយុវជនទីក្រុងទទួលទំនិញឧបត្ថម្ភដែលត្រូវបានបរិច្ចាគជូនប្រជាជនក្នុងតំបន់ភាគខាងជើងដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់។ (រូបថត៖ VOV)
ចាប់តាំងពីរសៀលថ្ងៃទី ១១ ខែកញ្ញា នៅទីក្រុង Can Tho ប្រជាជនបានមកដល់ កន្លែងប្រមូលផ្ដុំ ដើម្បីបរិច្ចាគរបស់របរប្រើប្រាស់ចាំបាច់ សំលៀកបំពាក់ ថ្នាំពេទ្យ ... ដល់ប្រជាជនភាគខាងជើងដែលកំពុងទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារខ្យល់ព្យុះនិងទឹកជំនន់។ ត្រឹមតែ១ថ្ងៃ សម្ព័ន្ធយុវជនទីក្រុង - សមាគមនិស្សិតទីក្រុង Can Tho បានទទួលរបស់របរប្រើប្រាស់ចាំបាច់ជាង ១៥តោន និងសម្លៀកបំពាក់ជាង ៥តោន។
នាថ្ងៃដដែល រថយន្តដឹកជំនួយសង្គ្រោះសម្រាប់ប្រជាជននៅតំបន់ទឹកជំនន់ ក៏ត្រូវបានមូលដ្ឋានជាច្រើនរៀបចំដឹកជញ្ជូនទៅកាន់ភាគខាងជើងផងដែរ។
រួមដៃជាមួយប្រទេសទាំងមូលឆ្ពោះទៅប្រជាជនភាគខាងជើងកាលពីថ្ងៃទី ១១ ខែកញ្ញា ស្ថានទូតវៀតណាមប្រចាំនៅថៃបានរៀបចំព្រឹត្តិការណ៍រៃអង្គាសប្រាក់ជួយ ឧបត្ថម្ភប្រជាជនក្នុងប្រទេសដែលរងការខូចខាតដោយព្យុះទីហ្វុងយ៉ាហ្គី។ នៅប្រទេស ឡាវ ប៉ុន្មានថ្ងៃនេះ សហគមន៍
ជនវៀតណាមនៅរដ្ឋធានីវៀងចន្ទន៍និយាយរួម និងពុទ្ធ បរិសទក្នុងប្រទេសឡាវនិយាយដោយឡែក បានរួមដៃគ្នាជួយឧបត្ថម្ភប្រជាជននៅខេត្ត ភាគខាងជើងដែលរងផលប៉ះពាល់ដោយព្យុះនិងទឹកជំនន់។ ព្រះតេជគុណ Thich Minh Quang ព្រះចៅអធិការវត្ត Phat Tich ប្រធានគណៈកម្មការសម្របសម្រួលនៃ សមាគមព្រះពុទ្ធសាសនាវៀតណាមនៅឡាវ មានពុទ្ធដីការថា៖
“យើងខ្ញុំបានសហការជាមួយព្រះសង្ឃ និងពុទ្ធបរិសទក្នុងប្រទេសឡាវ ពង្រីកការបរិច្ចាគជួយប្រជាជនដែលរងគ្រោះដោយខ្យល់ព្យុះ និងទឹកជំនន់។ តាមនោះ បង្ហាញពីចំណងសាមគ្គីភាព និងមនោសញ្ចេតនាពិសេស ឡាវ-វៀតណាម ឆ្ពោះទៅ ប្រជាជនជនរងគ្រោះនៃប្រទេសទាំងពីរ”។
នាថ្ងៃដដែល បេសកកម្មការទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅវៀតណាម តាម រយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានឲ្យដឹង ថា គេនឹងផ្តល់ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ចំនួន ១ លានដុល្លារអាមេរិក ដើម្បី ជួយប្រទេសវៀតណាមជំនះពុះពារលើការខូចខាតជាមហន្តរាយពីព្យុះទីហ្វុងយ៉ាហ្គី។ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសថា នឹងផ្តល់ជំនួយដំបូងដល់ប្រទេសវៀតណាមដែល មានតម្លៃ ៣ លានដុល្លារអូស្ត្រាលី។ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិអូស្ត្រាលី និងទីភ្នាក់ ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក៏បានប្រកាសជួយឧបត្ថម្ភជាទំនិញ សម្រាប់ប្រជាជនវៀតណាមផងដែរ រួមមាន៖ សម្ភារអនាម័យផ្ទាល់ខ្លួន ឧបករណ៍ផ្ទះ បាយ ម៉ាស៊ីនចម្រោះទឹក ភួយ និងកម្រាលពូក ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ