ទឹកជំនន់នៅលីប៊ី៖ អង្គការសហប្រជាជាតិព្រមានពីហានិភ័យនៃការផ្ទុះឡើងជំងឺរាតត្បាតនៅទីក្រុង Derna

(VOVWORLD) - កាលពីថ្ងៃទី ១៨ ខែកញ្ញា ទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ (UN) បានព្រមានថា ទីក្រុង Derna ដែលរងការលិចលង់យ៉ាងធ្ងន់ធ្ងររបស់ប្រទេសលីប៊ីកំពុងប្រឈមមុខនឹងហានិភ័យនៃការផ្ទុះឡើងជំងឺរាតត្បាត ហើយនេះអាចបណ្តាលឱ្យមានវិបត្តិថ្មីមួយ។ 
ទឹកជំនន់នៅលីប៊ី៖ អង្គការសហប្រជាជាតិព្រមានពីហានិភ័យនៃការផ្ទុះឡើងជំងឺរាតត្បាតនៅទីក្រុង Derna - ảnh 1បុគ្គលិកអនាម័យសម្អាតតំបន់មួយក្នុងទីក្រុង Derna នៅថ្ងៃទី ១៧ ខែកញ្ញា។ រូបថត៖ រ៉យទ័រ

ប្រជាជនប្រហែល ៣០.០០០ នាក់កំពុងប្រឈមមុខនឹងភាពអនាថា ត្រូវការទឹកស្អាត ស្បៀងអាហារ និងសម្ភារៈចាំបាច់ ក្នុងបរិបទដែលមានការកើនឡើងនៃហានិភ័យជំងឺរាគរូស អាសន្នរោគ ខ្វះជាតិទឹក និងកង្វះអាហារូបត្ថម្ភ។ បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីប៊ី (UNSMIL) បានឲ្យដឹងថា ក្រុមការងារមកពីទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៩ បានមកដល់ទីក្រុង Derna ដើម្បីផ្តល់ជំនួយនិងជួយឧបត្ថម្ភអ្នកដែលរងផលប៉ះពាល់។ ទោះជាយ៉ាងណាក៏ដោយ កំពុងមានហានិភ័យនៃការផ្ទុះឡើងនៃជំងឺ ដោយសារប្រភពទឹកកខ្វក់និងបរិស្ថានគ្មានអនាម័យ។

ទឹកជំនន់បន្ទាប់ពីព្យុះ Daniel បានបោកបក់នៅប្រទេសលីប៊ីកាលពីថ្ងៃទី ១០ ខែកញ្ញា ធ្វើឱ្យមនុស្សជាង ២0.000 នាក់បានស្លាប់ឬបាត់ខ្លួន។ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ អង្គការរបស់អង្គការសហប្រជាជាតិ រួមទាំងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានបញ្ជូនក្រុមការងារទៅទីក្រុង Derna និងតំបន់ជុំវិញដើម្បីជួយអ្នកនៅរស់រានមានជីវិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ