ទីក្រុង Da Lat ​- គោលដៅទេសចរណ៍សន្សំសំចៃ

(VOVWORLD) - ជាមួយនឹងតម្លៃស្នាក់នៅជាមធ្យម ១,៤៥ លានដុង (ជិត ៦០ ដុល្លារអាមេរិក) ក្នុងមួយយប់ ទីក្រុង Da Lat (ខេត្ត Lam Dong) គឺជាទីក្រុងតែមួយគត់នៅក្នុងប្រទេសវៀតណាមដែលមានវត្តមានក្នុងបញ្ជីគោលដៅទេសចរណ៍សន្សំសំចៃបំផុតនៅតំបន់អាស៊ី។ 

យោងតាមទិន្នន័យកក់បន្ទប់ចាប់ពីថ្ងៃទី ១៥ ខែមិថុនាដល់ថ្ងៃទី ៧ ខែកក្កដានៅលើវេទិកា Agoda ដែលជាកម្មវិធីផ្តល់សេវាទេសចរណ៍ដូចជា៖ ការកក់បន្ទប់សណ្ឋាគារ សំបុត្រយន្តហោះក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានបង្ហាញថា ទីក្រុង Da Lat ជាគោលដៅលេចធ្លោនៅប្រទេសវៀតណាម ហើយភ្ញៀវទេសចរបានជ្រើសរើសទីក្រុង Da Lat មិនត្រឹមតែដោយសារទេសភាពធម្មជាតិនិងអាកាសធាតុត្រជាក់ស្រួលប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែតម្លៃសមរម្យផងដែរ។

ទីក្រុង Da Lat ​- គោលដៅទេសចរណ៍សន្សំសំចៃ - ảnh 1ទីក្រុង Da Lat ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍សន្សំសំចៃបំផុតនៅតំបន់អាស៊ី។ រូបថត៖ congluan.vn

និន្នាការទេសចរណ៍សន្សំសំចៃមិនត្រឹមតែពេញនិយមនៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងកំពុងរីករាលដាលពាសពេញតំបន់អាស៊ីទៀតផង ជាគោលដៅទេសចរណ៍ដែលមានតម្លៃសមរម្យ កំពុងទាក់ទាញការយកចិត្តទុកដាក់កាន់តែច្រើន ខណៈដែលថ្ងៃឈប់សម្រាក និងពិធីបុណ្យសំខាន់ៗបានខិតជិតមកដល់ រួមទាំងថ្ងៃបុណ្យជាតិ (ទី ២ ខែកញ្ញា) នៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ