ទីក្រុង Da Nang ចេញផ្សាយកម្មវិធីជួយសម្រួលការទាក់ទាញភ្ញៀវ MICE អន្តរជាតិ

(VOVWORLD) - គណៈកម្មាធិការប្រជាជនទីក្រុង Da Nang ទើបបានចេញផ្សាយកម្មវិធីជួយសម្រួលដល់ការទាក់ទាញភ្ញៀវ MICE អន្តរជាតិ (ភ្ញៀវទេសចរណ៍តភ្ជាប់សន្និសីទ និងសិក្ខាសាលា)។
ទីក្រុង Da Nang ចេញផ្សាយកម្មវិធីជួយសម្រួលការទាក់ទាញភ្ញៀវ MICE អន្តរជាតិ - ảnh 1ក្រុមភ្ញៀវ MICE អន្តរជាតិដំបូងគែបានមកដល់ទីក្រុង Da Nang ក្នុងឆ្នាំ ២០២២។ (រូបថត៖ VOV)

នេះគឺជាលំហូភ្ញៀវទេសចរដ៏មានសក្ដានុពលសម្រាប់ទីក្រុង Da Nang។ កម្មវិធីជួយសម្រួលដល់ការទាក់ទាញភ្ញៀវ MICE អន្តរជាតិរួមមានជួយសម្រួលការទទួលស្វាគមន៍ អបអរសាទរ ផ្សព្វផ្សាយ ជួយផ្ដល់ប្រឹក្សា រៀបចំព្រឹត្តិការណ៍ MICE; ផ្ដល់អនុគ្រោះអំពីសេវាកម្ម; លើកតម្កើងដល់អង្គភាពដែលនាំភ្ញៀវមកកាន់ទីក្រុង Da Nang និងផ្តល់ផលិតផលវត្ថុអនុស្សាវរីយ៍។ បន្ទាប់ពីបានចេញកម្មវិធីជួយសម្រួលនេះ មន្ទីរទេសចរណ៍ទីក្រុង Da Nang បានទទួលស្វាគមន៍គណៈប្រតិភូ MICE អន្តរជាតិចំនួន ក្រុមដំបូង រួមមានភ្ញៀវចំនួន ៥៥៨ នាក់មកពីប្រទេសឥណ្ឌូនេស៊ី និងភ្ញៀវចំនួន ១៣៨ នាក់មកពីប្រទេសម៉ាឡេស៊ី។

រួមជាមួយនឹងការបើកជើងហោះហើរត្រង់ពីបរទេស និងសញ្ញាកំណើនវិជ្ជមានពីទីផ្សារអាស៊ីអាគ្នេយ៍ដូចជាសិង្ហបុរី ថៃ និងម៉ាឡេស៊ីនោះ សង្ឃឹមថា កម្មវិធីជួយសម្រួលដល់ភ្ញៀវ MICE អន្តរជាតិ ទទួលបានការគាំទ្រពីសហគ្រាសទេសចរ ហើយរួមចំណែកស្ដារទីផ្សារភ្ញៀវទេសចរអន្តរជាតិមកកាន់ទីក្រុង Da Nang ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ