ទីក្រុង Da Nang ចាប់ផ្តើម​ទទួល​ស្វាគមន៍ភ្ញៀវទេសចរណ៍​កូរ៉េខាង​ត្បូងវិល​ត្រឡប់មកវិញ

(VOVWORLD) - នៅវេលាម៉ោង៩៖៤០នាទី ព្រឹកថ្ងៃទី២៩ ខែមេសា មន្ទីរទេសចរណ៍ទីក្រុង DaNang បានសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ Vietjet Air រៀបចំពិធីទទួលស្វាគមន៍ជើងហោះហើរ VJ879 ពីទីក្រុង Incheon (កូរ៉េខាងត្បូង) មកកាន់អាកាសយានដ្ឋានអន្តរជាតិ Da Nang ដែលមានអ្នកដំណើរចំនួន ២២០នាក់។
ទីក្រុង Da Nang ចាប់ផ្តើម​ទទួល​ស្វាគមន៍ភ្ញៀវទេសចរណ៍​កូរ៉េខាង​ត្បូងវិល​ត្រឡប់មកវិញ - ảnh 1ក្រុមភ្ញៀវទេសចរណ៍កូរ៉េខាងត្បូងដំបូងគេដែលបានមកដល់ទីក្រុង Da Nang ។ (រូបថត៖ TTXVN)

នេះគឺជាជើងហោះហើរពាណិជ្ជកម្មដំបូងគេ ដែលនាំអ្នកដំណើរពីកូរ៉េខាងត្បូងទៅកាន់ទីក្រុង Da Nang បន្ទាប់ពីផ្អាកអស់រយៈពេលវែង ដោយសារជំងឺរាតត្បាតកូវីដ-១៩។

កូរ៉េខាងត្បូងគឺជាទីផ្សារជួរមុខគេសម្រាប់ទេសចរណ៍ទីក្រុង Da Nang អស់រយៈពេលជាច្រើនឆ្នាំមក មុនពេលផ្ទុះឡើងជំងឺកូវីដ-១៩។ ហេតុដូច្នេះ ការស្តារឡើងវិញទីផ្សារនេះ ត្រូវបានទីក្រុងយកវិត្តទុកដាក់ពិសេស។ ក្នុងក្របខ័ណ្ឌនៃសកម្មភាពទទួលស្វាគមន៍ជើងហោះហើរពីកូរ៉េខាងត្បូង វិស័យទេសចរណ៍ទីក្រុង Da Nang និងខេត្ត Quang Nam បានសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ Vietjet Air រៀបចំកម្មវិធីស្ទង់មតិអំពីគោលដៅមកដល់ សម្រាប់ក្រុមហ៊ុនទេសចរណ៍ដ៏មានកិត្យានុភាពចំនួនជាង ១៥ អង្គភាពនៃកូរ៉េខាងត្បូង។ នេះជាសកម្មភាពមួយដើម្បីទាក់ទាញភ្ញៀវទេសចរកូរ៉េខាងត្បូងមកកាន់ទីក្រុង Da Nang និងទីផ្សារទេសចរណ៍ភូមិភាគកណ្តាល៕


ប្រតិកម្មទៅវិញ

ផ្សេងៗ